ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 15:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​អសារ​ឥត​ការ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​អសារ​ឥត​ការ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ?

សូមមើលជំពូក

អាល់គីតាប

«តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ?

សូមមើលជំពូក



យ៉ូប 15:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ដឹង នោះ​ខ្ញុំ​ក៏​ដឹង​ដែរ ខ្ញុំ​មិន​ថោក​ថយ​ជាង​អ្នក​រាល់​គ្នា​ទេ


នោះ​អេលី‌ផាស សាសន៍​ថេម៉ាន ក៏​ឆ្លើយ​ឡើង​ថា


តើ​គួរ​នឹង​ជជែក​ដោយ​សំដី​ឥត​ប្រយោជន៍ ឬ​ដោយ​ពាក្យ​អធិប្បាយ​ដែល​បង្កើត​សេចក្ដី​ល្អ​មិន​បាន​ឬ​អី


ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សំដី​ឬ​អី


តើ​អ្នក​នឹង​ពោល​សេចក្ដី​យ៉ាង​ដូច្នេះ ដល់​កាល​ណា​ទៀត ព្រម​ទាំង​បព្ចោញ​វាចា​ដូច​ជា​ខ្យល់​ព្យុះ​ដូច្នេះ


ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។


អ្នក​នោះ​សំរាល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​យ៉ាង​ណា នោះ​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ ដូច​ជា​បាន​មក​នោះ​ដែរ ឥត​យក​អ្វី​ពី​ការ​នឿយ‌ហត់​របស់​ខ្លួន​ជាប់​នៅ​ដៃ​ទៅ​ជា​មួយ​បាន​ឡើយ


អេប្រា‌អិម​តែង​ឡោម‌ព័ទ្ធ​អញ ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពួក​វង្ស​អ៊ីស្រាអែល ដោយ​សេចក្ដី​ឆរ‌បោក​ដែរ ឯ​យូដា គេ​នៅ​តែ​មាន​អំណាច​ចំពោះ​ព្រះ​នៅ​ឡើយ ក៏​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​ដែរ


អេប្រា‌អិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់​ទទេ ក៏​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត គេ​ចំរើន​សេចក្ដី​ភូត‌ភរនឹង​ការ​ខូច​បង់​ជានិច្ច គេ​តាំង​សញ្ញា​នឹង​ស្រុក​អាសស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ


ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា នឹង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយ‌សារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា​ចុះ