ខ្ញុំជាទីសើចឡកដល់មិត្រសំឡាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយទ្រង់ក៏ឆ្លើយមកផង គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចឡកឲ្យ
យ៉ូប 11:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើពាក្យអំនួតរបស់អ្នកនឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវឲ្យមានគេធ្វើឲ្យអ្នកខ្មាសដែរទេឬ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើពាក្យអំនួតរបស់អ្នក នឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ? កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវមានគេធ្វើឲ្យអ្នកខ្មាសដែរឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យព្រោកប្រាជ្ញរបស់លោក មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។ បើលោកមើលងាយគេ គេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។ អាល់គីតាប ពាក្យព្រោកប្រាជ្ញរបស់អ្នក មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។ បើអ្បកមើលងាយគេ គេក៏ធ្វើឲ្យអ្នកអាម៉ាស់មុខវិញដែរ។ |
ខ្ញុំជាទីសើចឡកដល់មិត្រសំឡាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយទ្រង់ក៏ឆ្លើយមកផង គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចឡកឲ្យ
ឯអ្នករាល់គ្នាសុទ្ធតែជាអ្នកបង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់
អ្នករាល់គ្នាសុខចិត្តឲ្យទ្រង់ស្ទង់ចិត្តនៃអ្នកឬទេ ឬអ្នករាល់គ្នាគិតបញ្ឆោតទ្រង់ដូចជាបញ្ឆោតមនុស្សដែរ
នៅជាមួយនឹងខ្ញុំមានសុទ្ធតែជាមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុករបស់គេជានិច្ច។
សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង រួចក្រោយដែលខ្ញុំបាននិយាយចប់ហើយ នោះសឹមឡកឡឺយចុះ
បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថា ខ្ញុំកុហក ហើយធ្វើឲ្យសំដីខ្ញុំនេះ ឥតខ្លឹមសារបាន។
គេបានសំញែងធ្មេញដាក់ទូលបង្គំ ដូចជាពួកអ្នកមានពុត ដែលប្រមាថ ក្នុងពេលលៀងលោមគ្នា
សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាស ដើម្បីឲ្យគេបានស្វែងរកព្រះនាមទ្រង់ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំមិនបានអង្គុយក្នុងចំណោមនៃពួកអ្នកដែលលេងសប្បាយ ហើយលោតកញ្ឆេងនោះឡើយ គឺទូលបង្គំបានអង្គុយតែឯង ដោយព្រោះព្រះហស្តទ្រង់ ដ្បិតទ្រង់បានឲ្យទូលបង្គំមានពេញដោយសេចក្ដីគ្នាន់ក្នាញ់
បើអ្នកណាមិនស្តាប់តាមពាក្យរបស់យើងខ្ញុំ ក្នុងសំបុត្រនេះទេ នោះចូរសំគាល់អ្នកនោះទុក ហើយកុំឲ្យភប់ប្រសព្វនឹងគេឲ្យសោះ ដើម្បីឲ្យគេមានសេចក្ដីខ្មាស
ព្រមទាំងពាក្យសំដីត្រឹមត្រូវ ដែលរកចាប់ទោសមិនបានផង ដើម្បីឲ្យអ្នកណាដែលទទឹងទទែងបានអៀនខ្មាស ដោយគ្មានហេតុនឹងនិយាយអាក្រក់ពីអ្នកឡើយ។
គេបានប្រាប់មកអ្នករាល់គ្នាថា នៅជាន់ក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលនឹងប្រព្រឹត្ត តាមតែសេចក្ដីប៉ងប្រាថ្នាទមិលល្មើសរបស់ខ្លួន