កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោក ទៅឯទីកណ្តាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសំងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន
យេរេមា 9:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អណ្តាតគេជាព្រួញដែលសំឡាប់ ក៏ពោលសុទ្ធតែសេចក្ដីប្រវ័ញ្ចបញ្ឆោត គេនិយាយសេចក្ដីមេត្រីនឹងអ្នកជិតខាងដោយបបូរមាត់ តែឯក្នុងចិត្ត នោះគេលបចាំចាប់វិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អណ្ដាតគេជាព្រួញដែលសម្លាប់ ក៏ពោលសុទ្ធតែពាក្យបោកបព្ឆោាត គេនិយាយសេចក្ដីមេត្រីនឹងអ្នកជិតខាង ដោយបបូរមាត់ តែក្នុងចិត្តគេលបចាំចាប់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អណ្ដាតរបស់ពួកគេជាព្រួញពិស គេពោលតែពាក្យបោកបញ្ឆោត មាត់របស់ពួកគេពោលពាក្យផ្អែមល្ហែម ទៅកាន់អ្នកដទៃ តែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។ អាល់គីតាប អណ្ដាតរបស់ពួកគេជាព្រួញពិស គេពោលតែពាក្យបោកបញ្ឆោត មាត់របស់ពួកគេពោលពាក្យផ្អែមល្ហែម ទៅកាន់អ្នកដទៃ តែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។ |
កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោក ទៅឯទីកណ្តាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសំងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន
គ្រប់គ្នាពោលតែសេចក្ដីភូតភរ ដល់អ្នកជិតខាងខ្លួន គេពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្ត២
ព្រះយេហូវ៉ាទ្រង់នឹងកាត់អស់ទាំងបបូរមាត់បញ្ចើចចេញ ព្រមទាំងអណ្តាត ដែលពោលពាក្យធំនោះផង
សូមកុំទាញទូលបង្គំទៅជាមួយនឹងមនុស្សអាក្រក់ ឬជាមួយនឹងមនុស្សដែលប្រព្រឹត្តការទុច្ចរិត ជាអ្នកដែលពោលពាក្យដោយមេត្រីនឹងអ្នកជិតខាង តែមានគំនិតកាចអាក្រក់នៅក្នុងចិត្តវិញ នោះឡើយ
ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេ គឺគេគិតតែបង្កើតសេចក្ដីភូតភរ ចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ
មាត់គេរឥលជាងខ្លាញ់ តែចិត្តគេមានពេញដោយការចំបាំងវិញ វាចាគេទន់ល្វន់ជាងប្រេង ប៉ុន្តែពាក្យទាំងនោះសុទ្ធតែជាដាវហូតស្រាប់
ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយ គឺជាមនុស្សដែលមានធ្មេញទុកជាលំពែង នឹងព្រួញ ក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ
អ្នកណាដែលធ្វើបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួន នោះធៀបដូចជាញញួរ នឹងដាវ ហើយនឹងព្រួញយ៉ាងមុត។
ដ្បិតនៅក្នុងរាស្ត្រអញ ឃើញមានមនុស្សដែលប្រព្រឹត្តអាក្រក់ គេរំពៃចាំដូចជាអ្នកទាក់សត្វហើរពួនចាំដែរ ឯគេគឺដាក់អន្ទាក់ ហើយចាប់មនុស្សវិញ
ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអញមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹកនឹងសាសន៍ណាយ៉ាងដូច្នេះទេឬអី។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេដំឡើងអណ្តាតដូចជាធ្នូ សំរាប់ពាក្យភូតភរ ហើយគេបានចំរើនកំឡាំងនៅក្នុងស្រុកផង តែមិនមែនសំរាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែជឿនពីអំពើអាក្រក់១ ទៅដល់អំពើអាក្រក់១ទៀត ហើយគេមិនស្គាល់អញទេ
ចូរឲ្យគ្រប់គ្នាប្រុងប្រយ័តចំពោះអ្នកជិតខាងខ្លួន កុំឲ្យទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្តើមយកប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាងនឹងដើរទៅមកនិយាយបង្កាច់បង្កិនគេ
គ្រប់គ្នានឹងបញ្ឆោតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្តាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់
ដ្បិតមនុស្សអ្នកមាននៅក្នុងទីក្រុង គេពេញដោយអំពើច្រឡោត ហើយពួកអ្នកអាស្រ័យនៅក្នុងក្រុង គេពោលកុហកទទេ អណ្តាតនៅក្នុងមាត់គេក៏ជាគ្រឿងឆបោកដែរ