គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទំលាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
យេរេមា 47:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងកាសាបានទៅជាទំពែកហើយ ក្រុងអាសកាឡូនបានត្រូវសាបសូន្យទៅ ព្រមទាំងសំណល់មនុស្សនៅវាលច្រកភ្នំនោះផង តើឯងនឹងអារសាច់ខ្លួន ដល់កាលណាទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកក្រុងកាសានឹងកោសក់កាន់ទុក្ខ អ្នកក្រុងអាសកាឡូនក៏នឹងត្រូវវិនាស។ ឱសំណល់មនុស្សដែលនៅជ្រលងភ្នំអើយ តើអ្នកនៅអារសាច់ខ្លួនដល់កាលណាទៀត ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងកាសាគ្មាននៅសល់អ្វីសោះ ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។ អ្នកស្រុកវាលទំនាប ដែលនៅសេសសល់អើយ តើអ្នកនៅតែឆូតសាច់របស់ខ្លួន ដល់កាលណាទៀត? អាល់គីតាប ក្រុងកាសាគ្មាននៅសល់អ្វីសោះ ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។ អ្នកស្រុកវាលទំនាបដែលនៅសេសសល់អើយ តើអ្នកនៅតែឆូតសាច់របស់ខ្លួន ដល់កាលណាទៀត? |
គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទំលាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
គេបានឡើងទៅឯវិហារ ហើយក៏ទៅឯឌីបូន ជាទីខ្ពស់ ដើម្បីយំ សាសន៍ម៉ូអាប់គេទ្រហោពិលាបនឹងក្រុងនេបូរ ហើយនឹងក្រុងមេឌីបា គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ
មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាកប់ខ្មោចគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេដែរ
អស់ទាំងសាសន៍លាយគ្នា ពួកស្តេចនៅស្រុកអ៊ូស នឹងអស់ទាំងស្តេចរបស់ស្រុកភីលីស្ទីន គឺក្រុងអាសកាឡូន ក្រុងកាសា ក្រុងអេក្រុន នឹងសំណល់នៃក្រុងអាសដូឌ
នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ នឹងសាម៉ារី ចំនួន៨០នាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់ដង្វាយម្សៅ នឹងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា
ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ ចេញពីក្រុងទីរ៉ុស នឹងក្រុងស៊ីដូនបង់ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញសាសន៍ភីលីស្ទីន គឺជាសំណល់មនុស្សដែលមកពីកោះកាប់ថោរទៅ
ដ្បិតគ្រប់ទាំងមនុស្សបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយបានស្លៀកសំពត់ធ្មៃ
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងលូកដៃទៅលើសាសន៍ភីលីស្ទីន អញនឹងកាត់ពួកកេរេធីមចេញ ព្រមទាំងបំផ្លាញសំណល់មនុស្សដែលនៅសល់តាមឆ្នេរសមុទ្រផង
គេនឹងស្លៀកសំពត់ធ្មៃ ហើយនឹងមានសេចក្ដីស្ញែងខ្លាចហ៊ុមហគេ មុខគេទាំងអស់នឹងមានសេចក្ដីខ្មាស ហើយគេនឹងកោរសក់គ្រប់គ្នា
ក៏មិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ អញនេះជាព្រះយេហូវ៉ា។
ចូរកោររំលីងនៅកំពូលក្បាល ហើយកាត់សក់ចុះ ដោយព្រោះកូនចៅជាទីគាប់ចិត្តរបស់ឯង ចូរពង្រីកកន្លែងកោររំលីងនោះឲ្យធំឡើងដូចជាឥន្ទ្រី ពីព្រោះវារាល់គ្នាបានព្រាត់ប្រាសចាកចេញពីឯងទៅជាឈ្លើយអស់ហើយ។
វានៅក្នុងផ្នូរនៅលើភ្នំ ទាំងស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃជានិច្ច
ឯងរាល់គ្នាជាកូនផងព្រះយេហូវ៉ាជាព្រះនៃឯង មិនត្រូវឲ្យឯងអារសាច់ ឬកោរចិញ្ចើម ដោយព្រោះខ្មោចស្លាប់ឡើយ
ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងដែនស្រុក នឹងអាសកាឡូន ព្រមទាំងដែនស្រុក ហើយនឹងអេក្រុន ព្រមទាំងដែនស្រុកដែរ