Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 21:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មិន​ត្រូវ​ឲ្យ​គេ​ធ្វើ​ឲ្យ​ទំពែក​នៅ​លើ​ក្បាល ឬ​កាត់​ដំរឹម​ពុក‌មាត់ ឬ​ឆូត​ស្បែក​ខ្លួន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មិន​ត្រូវ​ឲ្យ​គេ​ធ្វើ​ឲ្យ​តម្ពែក​នៅ​លើ​ក្បាល ឬ​កាត់​តម្រឹម​ពុក‌មាត់ ឬ​ឆូត​ស្បែក​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បូជា‌ចារ្យ​មិន​ត្រូវ​កោរ​សក់ មិន​ត្រូវ​កោរ​ជាយ​ពុក​ចង្កា ឬ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ៊ីមុាំ​មិន​ត្រូវ​កោរ​សក់ មិន​ត្រូវ​កោរ​ជាយ​ពុក​ចង្កា ឬ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 21:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​គេ​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ ហើយ​នឹង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក‌ចង្កា​ទាំង​អស់​គ្នា​ដែរ


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ហៅ​ឯង​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ


មនុស្ស​ទាំង​អស់ ទាំង​ធំ​ទាំង​តូច នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ឥត​មាន​អ្នក​ណា​កប់​ខ្មោច​គេ​ឡើយ មនុស្ស​ក៏​នឹង​មិន​យំ​សោក ឬ​ឆូត​សាច់ ឬ​កោរ​សក់​ដោយ​ព្រោះ​គេ​ដែរ


ដ្បិត​គ្រប់​ទាំង​មនុស្ស​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក‌ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​បាន​ស្លៀក​សំពត់​ធ្មៃ


គេ​ក៏​មិន​ត្រូវ​កោរ​សក់ ឬ​ទុក​ឲ្យ​សក់​ដុះ​វែង​ដែរ គេ​នឹង​គ្រាន់​តែ​កាត់​ដំរឹម​ប៉ុណ្ណោះ


មួយ​ទៀត កូន​មនុស្ស​អើយ ចូរ​យក​កាំបិត​មុត ជា​កាំបិត​របស់​ជាង​កោរ មក​កោរ​សក់នឹង​ពុក‌ចង្កា​ឯង​ចុះ រួច​យក​ត្រាជូ​មក​ថ្លឹង ហើយ​បែង​ចែក​សក់​នោះ


រួច​ម៉ូសេ​ប្រាប់​ដល់​អើរ៉ុន ហើយ​អេលាសារ នឹង​អ៊ីថាម៉ារ​ជា​កូន​លោក​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បើក​ក្បាល​ឲ្យ​នៅ​ទទេ​ឡើយ ក៏​កុំ​ហែក​សំលៀក‌បំពាក់​ខ្លួន​ដែរ ក្រែង​លោ​ស្លាប់ ហើយ​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ញាល់​នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា​ផង តែ​ត្រូវ​ឲ្យ​បង​ប្អូន​អ្នក​រាល់​គ្នា គឺ​ជា​ពួក‌វង្ស​អ៊ីស្រាអែល​ទាំង​អស់​កាន់​ទុក្ខ ដោយ​ព្រោះ​ភ្លើង​ដែល​ព្រះ‌យេហូវ៉ា​បាន​បញ្ឆេះ​គេ​វិញ


ពួក​សង្ឃ​ជា​មេ​លើ​សាសន៍​របស់​ខ្លួន ដូច្នេះ មិន​ត្រូវ​ធ្វើ​អ្វី​នឹង​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ឲ្យ​បាន​ទាប​ថោក​វិញ​ឡើយ


អញ​នឹង​ធ្វើ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ការ​យំ​សោក ហើយ​ឲ្យ​បទ​ចំរៀង​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ពាក្យ​ទំនួញ​វិញ អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ចង្កេះ​បាន​ស្លៀក​ដោយ​សំពត់​ធ្មៃ ហើយ​គ្រប់​ទាំង​ក្បាល​បាន​ត្រងោល​ផង អញ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក ដូច​ជា​ការ​យំ​សោក​នឹង​កូន​តែ​មួយ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​ត្រូវ​ជា​ថ្ងៃ​យ៉ាង​ល្វីង។


ចូរ​កោរ​រំលីង​នៅ​កំពូល​ក្បាល ហើយ​កាត់​សក់​ចុះ ដោយ​ព្រោះ​កូន​ចៅ​ជា​ទី​គាប់​ចិត្ត​របស់​ឯង ចូរ​ពង្រីក​កន្លែង​កោរ​រំលីង​នោះ​ឲ្យ​ធំ​ឡើង​ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​វា​រាល់​គ្នា​បាន​ព្រាត់‌ប្រាស​ចាក​ចេញ​ពី​ឯង​ទៅ​ជា​ឈ្លើយ​អស់​ហើយ។


ឯង​រាល់​គ្នា​ជា​កូន​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​ឲ្យ​ឯង​អារ​សាច់ ឬ​កោរ​ចិញ្ចើម ដោយ​ព្រោះ​ខ្មោច​ស្លាប់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម