ម៉ាកុស 5:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 វានៅក្នុងផ្នូរនៅលើភ្នំ ទាំងស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃជានិច្ច សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 គាត់តែងតែស្រែកជានិច្ចនៅតាមរូងផ្នូរ និងភ្នំ ទាំងយប់ទាំងថ្ងៃ ព្រមទាំងឆូតខ្លួនដោយថ្មផង។ សូមមើលជំពូកKhmer Christian Bible5 គាត់តែងតែស្រែករាល់ថ្ងៃរាល់យប់នៅតាមផ្នូរខ្មោច និងភ្នំ ហើយបានយកថ្មមកឆូតខ្លួនឯង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 គាត់ចេះតែស្រែកទាំងយប់ទាំងថ្ងៃ នៅតាមផ្នូរខ្មោច និងនៅតាមភ្នំ ហើយយកថ្មមកអារសាច់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំ ទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ សូមមើលជំពូកអាល់គីតាប5 គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ សូមមើលជំពូក |
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង