យេរេមា 46:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូរសន្ធឹកនៃថ្ងៃនោះ ដូចជាសូរនៃពស់លូន ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព ក៏នឹងមកទាស់នឹងគេ មានទាំងពូថៅ ដូចអ្នកកាប់ឈើផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូរសន្ធឹកថ្ងៃនោះ ដូចជាសូរនៃពស់លូន ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព ក៏មកទាស់នឹងគេ មានទាំងពូថៅដូចអ្នកកាប់ឈើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ កងទ័ពអេស៊ីបនាំគ្នារត់ទៅយ៉ាងស្ងៀមស្ងាត់ ដូចពស់ដែលកំពុងលូន។ សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។ អាល់គីតាប ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ កងទ័ពអេស៊ីបនាំគ្នារត់ទៅ យ៉ាងស្ងៀមស្ងាត់ ដូចពស់ដែលកំពុងលូន។ សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។ |
ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬអី តើរណារនឹងដំកើងខ្លួនចំពោះអ្នកដែលអារដែរឬ នេះឧបមាដូចជារំពាត់ដែលនឹងយារអ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង
អើ ទាំងដើមកកោះក៏រីករាយចំពោះឯង នឹងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីឯងត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ
នោះឯងនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សំដីឯងនឹងឮខ្សាវៗមកពីធូលីដី សំឡេងឯងនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសំដីឯងនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។
ឯងបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ នឹងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ
មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្តាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនឹងនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទបង់ ទោះបើជាព្រៃស្តុក ដល់ចូលមិនបានក៏ដោយ ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណនឹងរាប់បាន
ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយកាយអាក្រាត ខ្ញុំនឹងស្រែកលូដូចជាស្វាន ហើយនឹងយំរងំដូចជាអូសទ្រីច
អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ
ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ឯអស់ទាំងដើមយ៉ាងល្អបានត្រូវបំផ្លាញហើយ ឱដើមម៉ៃសាក់ នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងបានត្រូវរលំហើយ
រួចពួកអ្នកដែលជាកំពូលក៏និយាយទៀតថា ចូរឲ្យគេរស់នៅចុះ ដូច្នេះគេក៏ត្រឡប់ជាអ្នកកាប់ឱស ហើយរែកទឹក ដល់ពួកជំនុំទាំងអស់គ្នា ដូចជាពួកអ្នកដែលជាកំពូលបានប្រាប់ហើយ។