យេរេមា 46:22 - អាល់គីតាប22 ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ កងទ័ពអេស៊ីបនាំគ្នារត់ទៅ យ៉ាងស្ងៀមស្ងាត់ ដូចពស់ដែលកំពុងលូន។ សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 សូរសន្ធឹកថ្ងៃនោះ ដូចជាសូរនៃពស់លូន ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព ក៏មកទាស់នឹងគេ មានទាំងពូថៅដូចអ្នកកាប់ឈើ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ កងទ័ពអេស៊ីបនាំគ្នារត់ទៅយ៉ាងស្ងៀមស្ងាត់ ដូចពស់ដែលកំពុងលូន។ សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 សូរសន្ធឹកនៃថ្ងៃនោះ ដូចជាសូរនៃពស់លូន ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព ក៏នឹងមកទាស់នឹងគេ មានទាំងពូថៅ ដូចអ្នកកាប់ឈើផង សូមមើលជំពូក |
អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរអុលឡោះ។ អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។