Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 46:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 សូរ​សន្ធឹក​ថ្ងៃ​នោះ ដូច​ជា​សូរ​នៃ​ពស់​លូន ដ្បិត​ពួក​នោះ​នឹង​ដើរ​មក​ជា​ក្បួន​ទ័ព ក៏​មក​ទាស់​នឹង​គេ មាន​ទាំង​ពូថៅដូច​អ្នក​កាប់​ឈើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​សត្រូវ​លើក​ទ័ព​មក​វាយ​លុក​ពួក​គេ កង‌ទ័ព​អេស៊ីប​នាំ​គ្នា​រត់​ទៅ​យ៉ាង​ស្ងៀម‌ស្ងាត់ ដូច​ពស់​ដែល​កំពុង​លូន។ សត្រូវ​មក​វាយ​ពួក​គេ ដូច​អ្នក​កាប់​អុស កាន់​ពូថៅ បម្រុង​កាប់​រំលំ​ដើម​ឈើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 សូរ​សន្ធឹក​នៃ​ថ្ងៃ​នោះ ដូច​ជា​សូរ​នៃ​ពស់​លូន ដ្បិត​ពួក​នោះ​នឹង​ដើរ​មក​ជា​ក្បួន​ទ័ព ក៏​នឹង​មក​ទាស់​នឹង​គេ មាន​ទាំង​ពូថៅ ដូច​អ្នក​កាប់​ឈើ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​សត្រូវ​លើក​ទ័ព​មក​វាយ​លុក​ពួក​គេ កង‌ទ័ព​អេស៊ីប​នាំ​គ្នា​រត់​ទៅ យ៉ាង​ស្ងៀម‌ស្ងាត់ ដូច​ពស់​ដែល​កំពុង​លូន។ សត្រូវ​មក​វាយ​ពួក​គេ ដូច​អ្នក​កាប់​អុស កាន់​ពូថៅ បម្រុង​កាប់​រំលំ​ដើម​ឈើ។

សូមមើលជំពូក ចម្លង




យេរេមា 46:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក‌គេ​ប្រៀប​ដូច​ជា​មនុស្ស​លើក​ពូថៅ ប្រុង​នឹង​កាប់​ព្រៃ​ឈើ។


ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ? តើ​រណារ​នឹង​តម្កើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ? នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង


អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​អ្នក និង​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​អ្នក​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ។


នោះ​អ្នក​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សម្ដី​អ្នក​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​អ្នក​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សម្ដី​អ្នក​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។


អ្នក​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា៖ យើង​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចម្បាំង​របស់​យើង ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង យើង​នឹង​កាប់​អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ យើង​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ


មួយ​ទៀត ជើង​ឈ្នួល​របស់​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​កូន​គោ​បំប៉ន​នៅ​កណ្ដាល​ស្រុក គេ​ក៏​បាន​បែរ​ខ្នង​ដែរ គេ​បាន​រត់​ចេញ​ទៅ​ជា‌មួយ​គ្នា ឥត​ឈរ​នៅ​ទេ ដ្បិត​ថ្ងៃ​អន្តរាយ​របស់​គេ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ​បាន​មក​លើ​គេ​ហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គេ​នឹង​កាប់​រំលំ​ព្រៃ​របស់​ស្រុក​អេស៊ីព្ទ ទោះ​បើ​ជា​ព្រៃ​ស្តុក ដែល​ចូល​មិន​បាន​ក៏​ដោយ ដ្បិត​គេ​មាន​គ្នា​ច្រើន​ជាង​កណ្តូប គឺ​ហួស​ប្រមាណ។


ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​នឹង​សោយ​សោក ហើយ​ទ្រហោ​យំ ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ ហើយ​អាក្រាត​កាយ ខ្ញុំ​នឹង​ស្រែក​ដូច​ជា​ឆ្កែ​ចចក ហើយ​នឹង​យំ​រងំ​ដូច​ជា​អូទ្រុស។


អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ


ឱ​ដើម​កកោះ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ដើម​តា‌ត្រៅ​បាន​រលំ ហើយ​ដើម​ល្អ​ៗ​ត្រូវ​បំផ្លាញអស់ ឱ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បាសាន​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ព្រៃ​ស្រោង​ត្រូវ​រលំ​ហើយ


ពួក​មេ​ដឹក​នាំ​ពោល​ទៅ​គេ​ទៀត​ថា៖ «ទុក​ឲ្យ​គេ​រស់​នៅ​ចុះ»។ ដូច្នេះ ពួក​គេ​ក៏​ត្រឡប់​ជា​អ្នក​កាប់​ឧស និងជា​អ្នក​ដង​ទឹក​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល ដូច​ជា​ពួក​មេ​ដឹក​នាំ​បាន​សម្រេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម