ពិតប្រាកដជាសេចក្ដីសង្គ្រោះរបស់ទ្រង់ នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ដើម្បីឲ្យមានសេចក្ដីរុងរឿងនៅក្នុងស្រុករបស់យើង
យេរេមា 23:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងសួរហោរាយ៉ាងដូច្នេះថា តើព្រះយេហូវ៉ាបានឆ្លើយនឹងអ្នកយ៉ាងដូចម្តេច ហើយថា តើព្រះយេហូវ៉ាបានមានបន្ទូលយ៉ាងណាខ្លះ នោះវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវសួរហោរាយ៉ាងដូច្នេះថា៖ តើព្រះយេហូវ៉ាបានឆ្លើយនឹងអ្នកយ៉ាងដូចម្ដេច? ឬថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលយ៉ាងណាខ្លះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសួរព្យាការីថា “តើព្រះអម្ចាស់ឆ្លើយមកអ្នកវិញដូចម្ដេច? តើព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេចខ្លះ”? អាល់គីតាប ចូរសួរណាពីថា “តើអុលឡោះតាអាឡាឆ្លើយមកអ្នកវិញដូចម្ដេច? តើអុលឡោះតាអាឡាមានបន្ទូលដូចម្ដេចខ្លះ”? |
ពិតប្រាកដជាសេចក្ដីសង្គ្រោះរបស់ទ្រង់ នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ដើម្បីឲ្យមានសេចក្ដីរុងរឿងនៅក្នុងស្រុករបស់យើង
មិនត្រូវឲ្យឯងរាល់គ្នានិយាយ ពីបន្ទុករបស់ព្រះយេហូវ៉ាទៀតឡើយ ឯបន្ទុករបស់ឯងរាល់គ្នា នោះគឺជាពាក្យរបស់គ្រប់គ្នាវិញ ពីព្រោះឯងរាល់គ្នាបានបំផ្លាស់បំប្រែព្រះបន្ទូលនៃព្រះដ៏មានព្រះជន្មរស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃយើងរាល់គ្នា ឲ្យខុសទៅហើយ
ប៉ុន្តែ បើឯងរាល់គ្នាហ៊ាននិយាយថា នេះជាបន្ទុករបស់ព្រះយេហូវ៉ាហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាចេញពាក្យនេះគឺ«បន្ទុករបស់ព្រះយេហូវ៉ា» ហើយអញបានចាត់គេឲ្យមកឯឯងហាមថា កុំឲ្យនិយាយពីបន្ទុកព្រះយេហូវ៉ាឡើយ