យេរេមា 23:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 មិនត្រូវឲ្យឯងរាល់គ្នានិយាយ ពីបន្ទុករបស់ព្រះយេហូវ៉ាទៀតឡើយ ឯបន្ទុករបស់ឯងរាល់គ្នា នោះគឺជាពាក្យរបស់គ្រប់គ្នាវិញ ពីព្រោះឯងរាល់គ្នាបានបំផ្លាស់បំប្រែព្រះបន្ទូលនៃព្រះដ៏មានព្រះជន្មរស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃយើងរាល់គ្នា ឲ្យខុសទៅហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 អ្នករាល់គ្នាមិនត្រូវនិយាយពីបន្ទុករបស់ព្រះយេហូវ៉ាទៀតឡើយ ឯបន្ទុករបស់អ្នករាល់គ្នា នោះគឺជាពាក្យរបស់គ្រប់គ្នាវិញ ពីព្រោះអ្នករាល់គ្នាបានបំផ្លាស់បំប្រែព្រះបន្ទូលនៃព្រះដ៏មានព្រះជន្មរស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃយើងរាល់គ្នា ខុសអស់ទៅហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 គឺមិនត្រូវពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃយើង។ សូមមើលជំពូកអាល់គីតាប36 គឺមិនត្រូវពោលពាក្យ “អុលឡោះតាអាឡាមានបន្ទូល” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចបន្ទូលរបស់អុលឡោះដែលនៅអស់កល្ប គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃយើង។ សូមមើលជំពូក |
ប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់នឹងឮអស់ពាក្យទាំងប៉ុន្មានរបស់រ៉ាបសាកេនេះ ដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយនឹងបន្ទោសដល់គេ ដោយព្រោះពាក្យទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃលោក បានឮហើយទេដឹង ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ
អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀត យើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ឲ្យបានបែរចេញពីអស់ទាំងការ ដែលឥតប្រយោជន៍យ៉ាងនេះ ទៅឯព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង