Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 23:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ចូរ​សួរ​ព្យាការី​ថា “តើ​ព្រះ‌អម្ចាស់​ឆ្លើយ​មក​អ្នក​វិញ​ដូច​ម្ដេច? តើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច​ខ្លះ”?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 អ្នក​ត្រូវ​សួរ​ហោរា​យ៉ាង​ដូច្នេះ​ថា៖ តើ​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច? ឬ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា​ខ្លះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ត្រូវ​ឲ្យ​ឯង​សួរ​ហោរា​យ៉ាង​ដូច្នេះ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​យ៉ាង​ណា​ខ្លះ នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ចូរ​សួរ​ណាពី​ថា “តើអុលឡោះ‌តាអាឡា​ឆ្លើយ​មក​អ្នក​វិញ​ដូច​ម្ដេច? តើអុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ម្ដេច​ខ្លះ”?

សូមមើលជំពូក ចម្លង




យេរេមា 23:37
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពិត​មែន​ហើយ ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​ក្នុង​ពេល​ឆាប់ៗ សិរី‌រុងរឿង​របស់​ព្រះអង្គ​នឹង​មក​សណ្ឋិត នៅ​លើ​ទឹក​ដី​របស់​យើង។


គឺ​មិន​ត្រូវ​ពោល​ពាក្យ “ព្រះ‌អម្ចាស់​ព្រមាន” ទៀត​ឡើយ ដ្បិត​អ្នក​ណា​ពោល​ពាក្យ​នេះ អ្នក​នោះ​នឹង​ទទួល​ទោស​តាម​ពាក្យ​របស់​ខ្លួន។ អ្នក​រាល់​គ្នា​បាន​បង្ខូច​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​យើង។


ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ថា ព្រះ‌អម្ចាស់​ព្រមាន នោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​ពោល​ពាក្យ “ព្រះ‌អម្ចាស់​ព្រមាន” ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ពាក្យ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម