ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 14:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​យូដា​ជា​ដាច់​ខាត​ឬ តើ​ព្រះ‌ហឫទ័យ​ទ្រង់​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ​អី ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្ដី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​មើល បាន​តែ​សេចក្ដី​ភ័យ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ព្រះ‌អង្គ​បោះ‌បង់​ពួក​យូដាចោល​ហើយ​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ? យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្ដី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​បាន​តែ​សេចក្ដី​ភ័យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះអង្គ​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ? តើ​ព្រះអង្គ​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​វាយ​យើង​ខ្ញុំ​ឲ្យ​របួស មើល​មិន​ជា​ដូច្នេះ? យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះ‌ស្បើយ តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ? តើ​ទ្រង់​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​ខ្ញុំ​ឲ្យ​របួស មើល​មិន​ជា​ដូច្នេះ? យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះ‌ស្បើយ តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។

សូមមើលជំពូក



យេរេមា 14:19
26 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ‌ខៃ​មិន​បាន​ឡើយ។


តែ​កាល​ខ្លួន​ខ្ញុំ​សង្ឃឹម​នឹង​បាន​សេចក្ដី​ល្អ នោះ​សេចក្ដី​អាក្រក់​បាន​មក​ដល់ កាល​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ពន្លឺ នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ងងឹត​វិញ


៙ កាល​ព្រះ‌ទ្រង់​បាន​ជ្រាប​ហើយ នោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ ហើយ​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រាអែល​ជា​ខ្លាំង


៙ ប៉ុន្តែទ្រង់​បាន​បោះ‌បង់​ចោល ហើយ​បណ្តេញ​ទៅ ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អ្នក​ដែល​ទ្រង់​ចាក់​ប្រេង​តាំង​ឲ្យ


អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ តែ​តាំង​ចិត្ត​រឹង​វិញ នោះ​ត្រូវ​វិនាស​ក្នុង​១​រំពេច ទាល់​បើ​ជួយ​ផង។


អញ​បាន​លះ‌លែង​គ្រួសារ​របស់​អញ​ហើយ ក៏​បាន​បោះ‌បង់​ចោល​មរដក​របស់​អញ​ដែរ ឯ​អ្នក​ស្ងួន​សំឡាញ់​នៃ​ដួង​ចិត្ត​អញ នោះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ផង


ពួក​ដែល​ជា​មរដក​របស់​អញ គេ​បាន​ត្រឡប់​ដូច​ជា​សិង្ហ​នៅ​ក្នុង​ព្រៃ​ដល់​អញ គេ​បាន​បព្ចោញ​សំឡេង​ទាស់​នឹង​អញ ហេតុ​នោះ​បាន​ជា​អញ​ស្អប់​គេ


លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល​ឈរ នៅ​មុខ​អញ​ក៏​ដោយ គង់​តែ​ចិត្ត​អញ​មិន​បែរ​ទៅ​ឯ​ជន‌ជាតិ​នេះ​វិញ​ឡើយ ចូរ​បោះ​គេ​ឲ្យ​ផុត​ពី​ភ្នែក​អញ​ចេញ ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ នៅ​ជានិច្ច ហើយ​របួស​ទូលបង្គំ​មើល​មិន​ជា ក៏​មិន​ព្រម​សះ​សោះ​ដូច្នេះ តើ​ទ្រង់​នឹង​បាន​ដូច​ជា​សេចក្ដី​បញ្ឆោត ដល់​ទូលបង្គំ​ជា​ពិត គឺ​ដូច​ជា​ទឹក​ដែល​មិន​ទៀង​ឬ។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដំបៅ​ឯង​មើល​មិន​ជា​ទេ ហើយ​របួស​ឯង​ក៏​ធ្ងន់​ណាស់​ផង


គ្មាន​អ្នក​ណា​នឹង​កាន់​ក្តី​ឯង ដើម្បី​នឹង​រុំ​របួស​ឯង​សោះ ឯង​ក៏​គ្មាន​ថ្នាំ​ណា​ផ្សះ​ផង


ដ្បិត​ព្រះ​នៃ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មិន​បាន​ព្រាត់‌ប្រាស​ពី​គេ​ឡើយ ទោះ​បើ​ស្រុក​គេ​មាន​ពេញ ដោយ​ទោស ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ក៏​ដោយ


មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​គេ​ហើយ។


ចូរ​កាត់​សក់​ឯង​បោះ​ចោល​ទៅ ហើយ​ចាប់​តាំង​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បដិសេធ ហើយ​បោះ‌បង់​ចោល​ដំណ​មនុស្ស ដែល​ត្រូវ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ចេញ


យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ ប៉ុន្តែឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល បាន​តែ​សេចក្ដី​វេទនា​ទទេ


តើ​គ្មាន​ប្រទាល​មុខ‌សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ​អី តើ​គ្មាន​គ្រូ‌ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ។


ឱ​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​នាង​យ៉ាង​ណា តើ​នឹង​ធៀប​នាង​ដូច​ជា​អ្វី ឱ​កូន​ស្រី​ក្រមុំ​នៃ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​នឹង​ផ្ទឹម​នាង​នឹង​អ្វី ដើម្បី​នឹង​កំសាន្ត​ចិត្ត​នាង​បាន ដ្បិត​ការ​អន្តរាយ​របស់​នាង​ធំ​ដូច​ជា​សមុទ្រ​ហើយ តើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន


ទ្រង់​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ​មុត‌មាំ ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ខ្ញុំ​ម្ចាស់​នៅ​គ្រប់​ជុំវិញ គ្មាន​អ្នក​ណា​រត់​រួច ឬ​សល់​នៅ ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ឡើយ ពួក​កូន​ដែល​ខ្ញុំ​ម្ចាស់​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មក នោះ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ម្ចាស់​បាន​សំឡាប់​អស់​ហើយ។


ភ្នែក​យើង​រាល់​គ្នា​ស្រវាំង​ទៅ ដោយ​ចាំ​មើល​ឲ្យ​បាន​ជំនួយ ដែល​ឥត​ប្រយោជន៍​មក​ជួយ​យើង ការ​ដែល​យើង​បាន​រង់‌ចាំ​នោះ គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍១ ដែល​ជួយ​សង្គ្រោះ​មិន​បាន


តើ​ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដាច់​ខាត​ឬ ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ក្តៅ​នឹង​យើង​ខ្ញុំ​យ៉ាង​ខ្លាំង​ហើយ។:៚


ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្ដី​ល្អ ពី​ព្រោះ​សេចក្ដី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ហើយ


ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន‌វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ