សុភាសិត 29:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុង១រំពេច ទាល់បើជួយផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 អ្នកដែលរឹងរូស មិនព្រមទទួលការស្ដីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។ សូមមើលជំពូកអាល់គីតាប1 អ្នកដែលរឹងរូស មិនព្រមទទួលការស្ដីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។ សូមមើលជំពូក |
ទ្រង់បានធ្វើបន្ទាល់ដល់គេ ដើម្បីនឹងនាំគេមកឯក្រិត្យវិន័យទ្រង់វិញ ទោះបើយ៉ាងនោះ គង់តែគេបានប្រព្រឹត្តដោយចិត្តព្រហើន ឥតព្រមស្តាប់តាមក្រិត្យក្រមនៃទ្រង់ដែរ គឺបានធ្វើបាបទទឹងនឹងច្បាប់យុត្តិធម៌របស់ទ្រង់ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់នៅដោយសេចក្ដីនោះឯង) ហើយគេដកស្មាចេញ តាំងករឹង មិនព្រមស្តាប់តាមឡើយ
គ្រានោះ អេលីយ៉ា ជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយនឹងពួកស្រុកកាឡាត លោកទូលនឹងអ័ហាប់ថា ទូលបង្គំស្បថ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ
គ្រាកាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ នោះទ្រង់មានបន្ទូលកាត់ថា តើយើងបានតាំងឯង ឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ ចូរនៅស្ងៀមទៅ ឯងចង់ឲ្យគេប្រហារឯងបង់ធ្វើអី ដូច្នេះ លោកក៏លែងពោល ដោយពាក្យនេះថា ទូលបង្គំដឹងពិតថា ព្រះទ្រង់បានសំរេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ។
អញនឹងធ្វើទោសដល់វានឹងពូជវា ព្រមទាំងពួកមហាតលិកទាំងប៉ុន្មាន ដោយព្រោះអំពើទុច្ចរិតរបស់វារាល់គ្នា ហើយអញនឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើវារាល់គ្នា នឹងលើពួកអ្នកនៅក្រុងយេរូសាឡិម ហើយលើពួកមនុស្សនៅស្រុកយូដាទាំងប៉ុន្មានផង តាមដែលអញបានពោលទាស់នឹងវារាល់គ្នាហើយ តែគេមិនព្រមស្តាប់តាមសោះ