ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 2:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ហេរ៉ូឌ​បាន​សុគត​រួច​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ ថា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​ហេរ៉ូឌ​សោយទិវង្គត​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​យ៉ូសែប​ក្នុង​យល់សប្តិ​នៅ​អេហ្ស៊ីប

សូមមើលជំពូក

Khmer Christian Bible

ពេល​ស្ដេច​ហេរ៉ូឌ​ស្លាប់​ហើយ​ ទេវតា​របស់​ព្រះអម្ចាស់​ក៏​លេច​មក​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​នៅ​ស្រុក​អេស៊ីព្ទ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​សុគត​ផុត​ទៅ នោះ​ស្រាប់​តែ​ទេវតា​មួយ​របស់​ព្រះ‌អម្ចាស់​លេច​មក​ក្នុង​យល់‌សប្តិ ប្រាប់​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត​ផុត​ទៅ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ត​ថា៖

សូមមើលជំពូក

អាល់គីតាប

កាល​ស្តេច​ហេរ៉ូដ​ស្លាប់​ផុត​ទៅ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រាប់​យូសុះ នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ដ​ថា៖

សូមមើលជំពូក



ម៉ាថាយ 2:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌វិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ទ្រង់


៙ ពិត​ប្រាកដ​ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​មនុស្ស នឹង​សរសើរ​ទ្រង់ ឯ​សំណល់​សេចក្ដី​ឃោរ‌ឃៅ នោះ​ទ្រង់​នឹង​រួប‌រឹត​ទុក​វិញ


អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ


ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បំរើ​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​អ៊ីស្រាអែល​អើយ កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ដ្បិត​មើល អញ​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ចំងាយ នឹង​ពូជ‌ពង្ស​ឯង ឲ្យ​រួច​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ផង នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​នឹង​នៅ​ដោយ​សុខ​ស្រួល នឹង​សេចក្ដី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ


ហេតុ​នោះ ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ទោះ​បើ​អញ​បាន​ឲ្យ​គេ​ទៅ​នៅ​ឯ​ទី​ឆ្ងាយ កណ្តាល​អស់​ទាំង​សាសន៍​ដទៃ ហើយ​ទោះ​បើ​អញ​កំចាត់‌កំចាយ​គេ​ទៅ​នៅ​គ្រប់​ទាំង​ប្រទេស​ក៏​ដោយ គង់​តែ​អញ​នឹង​ធ្វើ​ជា​ទី​បរិសុទ្ធ​ដល់​គេ នៅ​វេលា​បន្តិច ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ទៅ​នោះ


វា​នឹង​ដំឡើង​អស់​ទាំង​ពន្លា​នៃ​ព្រះ‌រាជ​ស្ថាន នៅ​ជា​កណ្តាល​សមុទ្រ ហើយ​នឹង​ភ្នំ​បរិសុទ្ធ​ដ៏​ឧត្តម ប៉ុន្តែវា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ។


ហើយ​ដោយ​គំនិត​វាង‌វៃ​របស់​វា នោះ​វា​នឹង​ធ្វើ​ឲ្យ​កល‌ឧបាយ​បាន​ប្រយោជន៍​នៅ​ដៃ​ខ្លួន រួច​នឹង​មាន​ចិត្ត​លើក​ដំកើង​ខ្លួន ព្រម​ទាំង​បំផ្លាញ​មនុស្ស​យ៉ាង​ច្រើន ដែល​នៅ​ដោយ​សុខ​ស្រួល សូម្បី​តែ​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គង់​តែ​វា​នឹង​ហ៊ាន​ឈរ​ទទឹង​ទាស់​ដែរ តែ​វា​នឹង​ត្រូវ​បាក់​បែក​ទៅ ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ


កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ


ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ទៅ​នៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​អស់​ពួក​អ្នក​ដែល​រក​សំឡាប់​បុត្រ​តូច បាន​ស្លាប់​អស់​ហើយ


ប៉ុន្តែ​គាត់​ឮ​ថា អើខេ‌ឡោស​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា ជំនួស​ហេរ៉ូឌ ជា​បិតា​ទ្រង់ នោះ​គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​ឯ​ទី​នោះ​ទេ ក៏​ចេញ​ទៅ​នៅ​ស្រុក​កាលី‌ឡេ​វិញ តាម​ដែល​ព្រះ‌ទ្រង់​បាន​ពន្យល់​សប្តិ​ប្រាប់​គាត់


កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី នោះ​ប្រពន្ធ​លោក​ប្រើ​បំរើ​មក​ជំរាប​ថា កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​សប្តិ​កើត​ទុក្ខ​ជា​ច្រើន ដោយ​ព្រោះ​មនុស្ស​នោះ


ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា