Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 11:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហេតុ​នោះ ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ទោះ​បើ​អញ​បាន​ឲ្យ​គេ​ទៅ​នៅ​ឯ​ទី​ឆ្ងាយ កណ្តាល​អស់​ទាំង​សាសន៍​ដទៃ ហើយ​ទោះ​បើ​អញ​កំចាត់‌កំចាយ​គេ​ទៅ​នៅ​គ្រប់​ទាំង​ប្រទេស​ក៏​ដោយ គង់​តែ​អញ​នឹង​ធ្វើ​ជា​ទី​បរិសុទ្ធ​ដល់​គេ នៅ​វេលា​បន្តិច ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ទៅ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ហេតុ​នោះ អ្នក​ត្រូវ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទោះ​បើ​យើង​បាន​ឲ្យ​គេ​ទៅ​នៅ​ឯ​ទី​ឆ្ងាយ កណ្ដាល​អស់​ទាំង​សាសន៍​ដទៃ ហើយ​ទោះ​បើ​យើង​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​គ្រប់​ទាំង​ប្រទេស​ក៏​ដោយ គង់​តែ​យើង​នឹង​ធ្វើ​ជា​ទី​បរិសុទ្ធ​ដល់​គេមួយ​រយៈ ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ទៅ​នោះ​ដែរ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ចូរ​ប្រាប់​បងប្អូន​របស់​អ្នក​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ទោះ​បី​យើង​បណ្តេញ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ឆ្ងាយៗ ទោះ​បី​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ទៅ​តាម​ស្រុក​ផ្សេងៗ​ក្ដី ក៏​យើង​នឹង​ធ្វើ​ជា​ទីសក្ការៈ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ទាំង​នោះ​ដែរ” ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ចូរ​ប្រាប់​បង​ប្អូន​របស់​អ្នក​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ទោះ​បី​យើង​បណ្តេញ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ឆ្ងាយៗ ទោះ​បី​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ទៅ​តាម​ស្រុក​ផ្សេងៗ​ក្តី ក៏​យើង​នឹង​ធ្វើ​ជា​ទី‌សក្ការៈ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ទាំង​នោះ​ដែរ”។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 11:16
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​លាក់​គេ​ទុក​នៅ​ទី​កំបាំង​ចំពោះ​ទ្រង់ ឲ្យ​បាន​រួច​ពី​ឧបាយ​របស់​មនុស្ស ទ្រង់​នឹង​ថែ​រក្សា​គេ ដោយ​សំងាត់ នៅ​ក្នុង​ពន្លា​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​អណ្តាត​ទាំង‌ឡាយ


ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ជា​ចៀម​ដែល​សំរាប់​ធ្វើ​សាច់ ក៏​បាន​កំចាត់‌កំចាយ​យើង​ខ្ញុំ​ទៅ​នៅ​គ្រប់​ទាំង​សាសន៍​ដទៃ


ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ធ្វើ​ជា​ទី​អាស្រ័យ​នៅ​នៃ​យើង​ខ្ញុំ នៅ​អស់​ទាំង​ដំណ​ត​មក


អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា។


ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។


ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ពពក នឹង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ ពី​លើ​ទី​លំនៅ​ទាំង​មូល​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ ដ្បិត​គ្រប់​ទាំង​ទី​គួរ​គោរព នឹង​មាន​គំរប​គ្រប​បាំង​ទាំង​អស់


នោះ​ទ្រង់​នឹង​បាន​សំរាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្មដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រាអែល​ទាំង​២​វង្ស ហើយ​ជា​អន្ទាក់ នឹង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់


នោះ​ពួក​សង្ឃនឹង​ពួក​ហោរា គេ​ជំរាប​ដល់​ពួក​ចៅហ្វាយ ហើយ​ដល់​ជន​ទាំង​អស់​ថា មនុស្ស​នេះ​គួរ​ស្លាប់​ហើយ ដ្បិត​គេ​បាន​ទាយ​ទាស់​នឹង​ក្រុង​នេះ ដូច​ជា​អស់​លោក​អ្នក​បាន​ឮ​ដោយ​ត្រចៀក​ស្រាប់


ឯ​ពួក​សង្ឃ ពួក​ហោរា នឹង​បណ្តាជន​ទាំង‌ឡាយ ក៏​ឮ​យេរេមា​ប្រាប់​ពាក្យ​ទាំង​នេះ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ស្គាល់​សេចក្ដី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម


ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹក‌នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ព្រោះ​អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​អញ​បាន​កំចាត់‌កំចាយ​ឯង​ទៅ​នោះ ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​ឯង​ផុត​ទេ គឺ​អញ​នឹង​វាយ‌ផ្ចាល​ឯង​តាម​ខ្នាត​វិញ អញ​នឹង​មិន​បណ្តោយ​ឲ្យ​ឯង នៅ​ដោយ​ឥត​វាយ‌ផ្ចាល​ឡើយ។


ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា ព្រះ​ដែល​បាន​កំចាត់‌កំចាយ​សាសន៍​អ៊ីស្រាអែល​ទៅ ទ្រង់​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ ដូច​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​ឯង​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ


មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់


ប៉ុន្តែ​ទោះ​បើ​ការ​នោះ​យ៉ាង​ដូច្នោះ​ក៏​ដោយ គង់​តែ​អញ​មិន​បោះ​បង់​ចោល​គេ ក្នុង​កាល​ដែល​គេ​នៅ​ស្រុក​របស់​ខ្មាំង​សត្រូវ​នោះ​ឡើយ ក៏​មិន​ខ្ពើម​គេ​ដល់​ទៅ​បំផ្លាញ​ចេញ​អស់​រលីង ឬ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​នោះ​ដែរ ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​គេ


ហឺយៗ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​រត់​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដ្បិត​អញ​បាន​បែង‌ចែក​ឯង​រាល់​គ្នា​ទៅ ដូច​ជា​ខ្យល់​ទាំង​៤​នៅ​លើ​អាកាស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​គ្រប់​ទាំង​សាសន៍ ឯង​នឹង​នៅ​មាន​តែ​គ្នា​តិច ក្នុង​គ្រប់​ទាំង​នគរ​ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម