ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
ម៉ាកុស 7:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតលោកម៉ូសេបានផ្តាំថា «ចូរគោរពប្រតិបត្តិឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន» ព្រះគម្ពីរខ្មែរសាកល ដ្បិតម៉ូសេបានបង្គាប់ថា: ‘ចូរគោរពឪពុក និងម្ដាយរបស់អ្នក’ ហើយថា: ‘ត្រូវតែប្រហារជីវិតអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ’ ។ Khmer Christian Bible ដ្បិតលោកម៉ូសេបានបង្គាប់ថា ចូរគោរពឪពុកម្ដាយរបស់អ្នក អ្នកណាជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកម៉ូសេបានផ្តាំថា "ចូរគោរពប្រតិបត្តិឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ អ្នកនោះត្រូវតែស្លាប់ " ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ*បានថ្លែងថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត” អាល់គីតាប ម៉ូសាបានថ្លែងថាៈ “ចូរគោរពឪពុកម្តាយរបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាឪពុកម្តាយរបស់ខ្លួន ត្រូវមានទោសដល់ជីវិត” |
ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
ឯអ្នកណាដែលប្រទេចផ្តាសាដល់ឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលចេញជាមិនខានដែរ។
អ្នកណាដែលប្រទេចផ្តាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់នៅក្នុងទីងងឹតសូន្យសុង។
ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
ឯអស់អ្នកណាដែលបង្អាប់ដល់ឪពុកម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន ដ្បិតបានបង្អាប់ដល់ឪពុកម្តាយខ្លួនហើយ ដូច្នេះឈាមគេត្រូវធ្លាក់មកលើគេវិញ។
ដ្បិតព្រះទ្រង់បានបង្គាប់ថា «ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន»
អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង»
ត្រូវបណ្តាសាហើយ អ្នកណាដែលមើលងាយដល់ឪពុកម្តាយខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយឯង ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មក ដើម្បីឲ្យឯងបានអាយុវែង ហើយឲ្យបានសប្បាយនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានមក។