Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:10 - អាល់គីតាប

10 ម៉ូសា​បាន​ថ្លែង​ថាៈ “ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​ឪពុក‌ម្តាយ​របស់​ខ្លួន ត្រូវ​មាន​ទោស​ដល់​ជីវិត”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដ្បិត​ម៉ូសេ​បាន​បង្គាប់ថា​: ‘ចូរ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក’ ​ហើយ​ថា​: ‘ត្រូវតែប្រហារជីវិត​អ្នក​ដែល​ជេរប្រមាថ​ឪពុក ឬ​ម្ដាយ’ ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ដ្បិត​លោក​ម៉ូសេ​បាន​បង្គាប់​ថា​ ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក​ អ្នកណា​ជេរ​ប្រមាថ​ឪពុក​ ឬ​ម្ដាយ​ អ្នក​នោះ​ត្រូវ​ស្លាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា "ចូរ​គោរព​ប្រតិបត្តិ​ឪពុក‌ម្តាយ​របស់​អ្នក" ហើយ​ថា "អ្នក​ណា​និយាយ​អាក្រក់​ពី​ឪពុក‌ម្តាយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់ "

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ម៉ូសេ*​បាន​ថ្លែង​ថា: “ចូរ​គោរព​មាតា‌បិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច‌ផ្ដាសា​មាតា​របស់​ខ្លួន ត្រូវ​មាន​ទោស​ដល់​ជីវិត”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា «ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»

សូមមើលជំពូក ចម្លង




ម៉ាកុស 7:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ នៅ​លើ​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រទាន​ដល់​អ្នក។


អ្នក​ណា​ជេរ​ប្រទេច​ផ្តាសា​ឪពុក‌ម្តាយ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


អ្នក​ណា​ប្រទេច‌ផ្ដាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។


អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។


អ្នក​ដែល​ជេរ​ប្រមាថ​ឪពុក‌ម្តាយ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​នោះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន ព្រោះ​បាន​ជេរ​ប្រមាថ​ឪពុក‌ម្តាយ។


អុលឡោះ​មាន​បន្ទូល​ថាៈ “ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច​ផ្ដា‌សា​ឪពុក‌ម្តាយ​របស់​ខ្លួន នឹង​ត្រូវ​មាន​ទោស​ដល់​ជីវិត”។


អ្នក​ស្គាល់​ហ៊ូកុំ​ស្រាប់​ហើយ​ថា “កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស កុំ​កេង‌ប្រវ័ញ្ច​យក​សម្បត្តិ​នរណា​ឲ្យ​សោះ ចូរ​គោរព​ឪពុក‌ម្តាយ” »។


“អ្នក​ណា​ប្រមាថ​មើល​ងាយ​ឪពុក‌ម្តាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។


ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ និង​មាន​សុភ‌មង្គល នៅ​លើ​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រទាន​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម