Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 21:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ដល់​ឪពុក​ឬ​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ចេញ​ជា​មិន​ខាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា​ដល់​ឪពុក ឬ​ម្តាយ​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​ណា​ជេរ​ប្រទេច‌ផ្ដាសា​មាតា‌បិតា អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ណា​ជេរ​ប្រទេច​ផ្តាសា​ឪពុក‌ម្តាយ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

សូមមើលជំពូក ចម្លង




និក្ខមនំ 21:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ។


បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​អ្នក​១​បាន​យក​ថ្ម​ទៅ​គប់​អ្នក​១ ឬ​ដាល់​តប់​គេ តែ​មិន​បាន​ស្លាប់​ទេ គ្រាន់​តែ​ឈឺ​ដល់​ដេក​នៅ​គ្រែ​ប៉ុណ្ណោះ


អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។


មាន​សម័យ​១ ដែល​មនុស្ស​ហ៊ាន​ជេរ​ដល់​ឪពុក​ខ្លួន ហើយ​មិន​ឲ្យ​ពរ​ដល់​ម្តាយ​ផង


ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល‌ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។


បើ​អ្នក​ណា​មាន​កូន​ដែល​ចចេស​រឹង‌រូស មិន​ព្រម​ចុះ​ចូល​ស្តាប់​តាម​បង្គាប់​ឪពុក​ម្តាយ​សោះ ហើយ​ទោះ​បើ​ឪពុក​ម្តាយ​វាយ​ស្តី​ប្រដៅ គង់​តែ​វា​មិន​ចេះ​រាង‌ចាល​ដែរ


នោះ​ត្រូវ​ឲ្យ​បណ្តា​មនុស្ស​នៅ​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ចោល​សំឡាប់​វា​នឹង​ថ្ម​ទៅ យ៉ាង​នោះ​ឯង​រាល់​គ្នា​នឹង​បំបាត់​ការ​អាក្រក់ ពី​ពួក​ឯង​ចេញ រួច​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នឹង​បាន​ឮ ហើយ​នឹង​មាន​សេចក្ដី​កោត‌ខ្លាច​ផង។


ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម