អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើម ហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើង តែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
មីកា 1:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងភ្នំនឹងរលាយពីក្រោមទ្រង់ទៅ ឯច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នំទាំងប៉ុន្មាននឹងរលាយពីក្រោមព្រះអង្គទៅ ច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។ អាល់គីតាប ភ្នំទាំងឡាយស្រុតចុះនៅក្រោមទ្រង់ ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជំរាលភ្នំដែរ។ |
អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើម ហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើង តែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
សូមទ្រង់បណ្តេញគេចេញ ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង
អស់ទាំងភ្នំបានរលាយទៅ ដូចជាក្រមួន នៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
ដ្បិតព្រះអម្ចាស់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះដែលគ្រាន់តែពាល់ផែនដី នោះផែនដីក៏រលាយទៅ ហើយអស់អ្នកដែលអាស្រ័យនៅ ក៏នឹងសោកសៅ ឯស្រុកគេទាំងមូលនឹងឡើងដូចជាទន្លេធំ រួចស្រកទៅវិញដូចជាទន្លេនៃស្រុកអេស៊ីព្ទ
ភ្នំធំទាំងឡាយកក្រើកនៅចំពោះទ្រង់ ហើយអស់ទាំងភ្នំតូចក៏រលាយទៅ ដីរំពើកចុះឡើងនៅចំពោះព្រះភក្ត្រទ្រង់ អើ ទាំងលោកីយ នឹងទាំងអស់ដែលអាស្រ័យនៅក្នុងលោកដែរ
ភ្នំទាំងប៉ុន្មានបានឃើញទ្រង់ ហើយក៏ភ័យខ្លាច ព្យុះភ្លៀងក៏បង្ហួសទៅ ទីជំរៅក៏បញ្ចេញសំឡេង ហើយបានលើកដៃឡើងទៅលើ
ទ្រង់ឈរឡើង ក៏វាស់ផែនដី ទ្រង់ក្រឡេកទតទៅក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា ឯភ្នំធំដ៏នៅអស់កល្បរៀងមក នោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដ៏នៅជាដរាប ក៏ឱនលំទោនចុះអស់ទាំងដំណើររបស់ទ្រង់មានតាំងពីបុរាណមក
នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង
ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ នឹងព្រះអង្គដែលគង់លើ ឯផែនដី នឹងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ
ឱព្រះយេហូវ៉ាអើយ កាលទ្រង់បានយាងចេញពីភ្នំសៀរ កាលទ្រង់បានយាងមកពីស្រុកអេដំម នោះផែនដីក៏ញ័រឡើង ផ្ទៃមេឃក៏ទូទឹម ហើយពពកបានបង្អុរទឹកចុះ