ហើយព្រះទ្រង់ក៏បានទំលាក់សេចក្ដីដ៏លាមកអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ព្រមទាំងសេចក្ដីបណ្តាសារបស់យ៉ូថាម ជាកូនយេរូ-បាលផង។
ហើយព្រះទ្រង់ក៏បានទម្លាក់អំពើអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ហើយបណ្ដាសារបស់យ៉ូថាម ជាកូនយេរូ-បាល ក៏ធ្លាក់លើគេដែរ។
ព្រះជាម្ចាស់ក៏បានដាក់ទោសអ្នកក្រុងស៊ីគែម សមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តដែរ គឺស្របតាមពាក្យបណ្ដាសារបស់លោកយ៉ូថាម ជាកូនរបស់លោកយេរូបាល បានថ្លែងទាស់នឹងពួកគេ។
អុលឡោះក៏បានដាក់ទោសអ្នកក្រុងស៊ីគែមសមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តដែរ គឺស្របតាមពាក្យបណ្តាសារបស់លោកយ៉ូថាម ជាកូនរបស់លោកយេរូបាលបានថ្លែងទាស់នឹងពួកគេ។
ហើយនៅថ្ងៃនេះ ទោះបើគេបានចាក់ប្រេងតាំងយើង ឲ្យធ្វើជាស្តេចក៏ដោយ គង់តែយើងខ្សោយដែរ ឯពួកកូនសេរូយ៉ាទាំងនេះ គេរឹងទទឹងនឹងយើងហួសពេក ដូច្នេះ សូមឲ្យព្រះយេហូវ៉ាសងដល់អ្នកដែលប្រព្រឹត្តអាក្រក់នេះ តាមការអាក្រក់របស់ខ្លួនគេចុះ។
នៅក្នុងរាជ្យទ្រង់ នោះហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារយ៉ូស្វេជាកូននុន។
ព្រះយេហូវ៉ាទ្រង់នឹងទំលាក់ឈាមវា ទៅលើក្បាលខ្លួនវាវិញ ពីព្រោះវាបានប្រហារជីវិតមនុស្ស២នាក់ ដែលសុចរិត ហើយល្អជាងវា ដោយកាប់នឹងដាវ តែដាវីឌជាព្រះវរបិតាយើងទ្រង់មិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល នឹងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា
ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្ដីសុចរិតទ្រង់ ហើយនឹងច្រៀងដំកើងថ្វាយព្រះនាមព្រះយេហូវ៉ា ដ៏ខ្ពស់បំផុត។
ទ្រង់បានទំលាក់ការទុច្ចរិតរបស់គេទៅលើគេវិញ ហើយនឹងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេ គឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងកាត់កាល់គេចេញ។
អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន
វេទនាដល់មនុស្សអាក្រក់ គេនឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះនឹងបានសងដល់គេវិញ
នៅគ្រានោះ យ៉ូស្វេក៏ប្រកាស ជាពាក្យបណ្តាសាថា អ្នកណាដែលចាប់ផ្តើមសង់ក្រុងយេរីខូរនេះឡើងវិញ នោះនឹងត្រូវបណ្តាសាហើយ កាលណាអ្នកនោះដាក់ឫសកំផែង នោះកូនច្បងរបស់ខ្លួននឹងស្លាប់ទៅ ហើយកាលណាដាក់ទ្វារចុះ នោះកូនពៅនឹងស្លាប់ទៅ។
ខណៈនោះ អ័ដូនី-បេសេកនិយាយថា មានស្តេច៧០អង្គដែលរើសអាហារក្រោមតុខ្ញុំ មានទាំងមេដៃមេជើងកាត់ដាច់ដូច្នេះដែរ នេះគឺព្រះបានសងខ្ញុំដូចជាខ្ញុំបានប្រព្រឹត្តនឹងគេហើយ រួចគេនាំលោកទៅឯក្រុងយេរូសាឡិម ហើយលោកស្លាប់នៅទីនោះទៅ។
ក្រោយពីអ័ប៊ីម៉្មាឡិច នោះមានថូឡា ជាកូនពូវ៉ា ដែលជាកូនដូដូរ ក្នុងពួកអ៊ីសាខារ បានតាំងឡើងជួយសង្គ្រោះដល់ពួកអ៊ីស្រាអែល លោកនៅត្រង់សាមារ ក្នុងស្រុកភ្នំអេប្រាអិម
ពុំនោះសោត សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមនុស្សនៅស៊ីគែម នឹងពួកបន្ទាយមីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមនុស្សនៅស៊ីគែម នឹងពួកបន្ទាយមីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចដែរ
ដើម្បីឲ្យឈាមនៃពួកកូនយេរូ-បាលទាំង៧០នាក់ ដែលអ័ប៊ីម៉្មាឡិចជាប្អូន បានសំឡាប់ដោយសាហាវ បានធ្លាក់មកលើលោក នឹងពួកមនុស្សនៅស៊ីគែម ដែលបានចំរើនកំឡាំងដៃលោក ឲ្យសំឡាប់បងប្អូនផង
អ័ប៊ីម៉្មាឡិចបានច្បាំងនឹងពួកទីក្រុងនោះអស់ពេញ១ថ្ងៃ ក៏ចាប់យកទីក្រុងបាន ហើយសំឡាប់ពួកបណ្តាជនទាំងប៉ុន្មាន រួចរំលំទីក្រុង ព្រមទាំងបាចអំបិលទៅលើផង។
គឺយ៉ាងនោះហើយដែលព្រះបានសងអំពើដ៏លាមកអាក្រក់ ដែលលោកបានធ្វើដល់ឪពុកខ្លួន ដោយសំឡាប់បងប្អូនទាំង៧០នាក់នោះ