Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដើម្បី​ឲ្យ​ឈាម​នៃ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ប្អូន បាន​សំឡាប់​ដោយ​សាហាវ បាន​ធ្លាក់​មក​លើ​លោក នឹង​ពួក​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចំរើន​កំឡាំង​ដៃ​លោក ឲ្យ​សំឡាប់​បង​ប្អូន​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដើម្បី​ឲ្យ​ឈាម​របស់​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិចជា​ប្អូន​បាន​សម្លាប់​ដោយ​ឃោរ​ឃៅ បាន​ធ្លាក់​មក​លើ​គាត់ និង​ធ្លាក់​មក​លើ​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចម្រើន​កម្លាំង​ដៃគាត់ ឲ្យ​សម្លាប់​បង​ប្អូន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាត‌កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់។ លោក​អប៊ីម៉ា‌ឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បងប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទទួល​ទោស ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាត‌កម្ម​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាត‌កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូ‌បាល ទាំង​ចិត​សិប​នាក់។ លោក​អប៊ី‌ម៉ា‌ឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បង‌ប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម ទទួល​ទោស​ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាត‌កម្ម​នេះ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទំលាក់​ឈាម​វា ទៅ​លើ​ក្បាល​ខ្លួន​វា​វិញ ពី​ព្រោះ​វា​បាន​ប្រហារ​ជីវិត​មនុស្ស​២​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​វា ដោយ​កាប់​នឹង​ដាវ តែ​ដាវីឌ​ជា​ព្រះវរ‌បិតា​យើងទ្រង់​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រាអែល នឹង​អ័ម៉ាសា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា


ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ ហើយ​នឹង​ពូជ‌ពង្ស​វា​ជា​ដរាប​ទៅ តែ​ចំណែក​ឯ​ដាវីឌ នឹង​ពូជ‌ពង្ស​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស​ទ្រង់ ហើយ​រាជ្យ​របស់​ទ្រង់​នោះនឹង​បាន​សេចក្ដី​សុខ‌សាន្ត មក​អំពី​ព្រះ‌យេហូវ៉ា ជានិច្ច​ត​ទៅ​វិញ


តែ​កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច នោះ​ទ្រង់​ក៏​ចេញ​បង្គាប់​ដោយ​សំបុត្រ ឲ្យ​ឧបាយ​ដ៏​អាក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​យូដា​នោះ បាន​វិល​ជះ​ទៅ​លើ​ក្បាល​វា​វិញ ហើយ​ឲ្យ​ព្យួរ​វា នឹង​ពួក​កូន​វា​ទាំង​អស់​ភ្ជាប់​លើ​ឈើ​ផង


សេចក្ដី​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ ហើយ​សេចក្ដី​ច្រឡោត​របស់​គេ នឹង​ចុះ​មក​លើ​ក្រយៅ​ក្បាល​គេ​ដែរ


ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​សុចរិត​ទ្រង់ ហើយ​នឹង​ច្រៀង​ដំកើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ៏​ខ្ពស់​បំផុត។


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​ដែល​ឯង​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឯ​ឈាម នោះ​រមែង​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​នឹង​រក​អ្វី​ឲ្យ​ធួន​ស្មើ​នឹង​ស្រុក ដោយ​ឈាម​ដែល​បាន​ខ្ចាយ​ហើយ​នោះ​គ្មាន​ទេ មាន​តែ​ឈាម​នៃ​អ្នក​ដែល​បាន​កំចាយ​ឈាម​នោះ​ប៉ុណ្ណោះ​ឯង


ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ស៊ី​សំណូក​ដើម្បី​នឹង​សំឡាប់​មនុស្ស​ណា​ដែល​ឥត​ទោស នោះ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។


ខណៈ​នោះ អ័ដូនី-បេសេក​និយាយ​ថា មាន​ស្តេច​៧០​អង្គ​ដែល​រើស​អាហារ​ក្រោម​តុ​ខ្ញុំ មាន​ទាំង​មេ​ដៃ​មេ​ជើង​កាត់​ដាច់​ដូច្នេះ​ដែរ នេះ​គឺ​ព្រះ​បាន​សង​ខ្ញុំ​ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ រួច​គេ​នាំ​លោក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ស្លាប់​នៅ​ទី​នោះ​ទៅ។


ដូច្នេះ​ពួក​មនុស្ស​នៅ​ស៊ីគែម គេ​ក៏​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​លោក ពួក​អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​មក​តាម​ផ្លូវ​នោះ ហើយ​មាន​គេ​នាំ​ដំណឹង​នោះ​ទៅ​ប្រាប់​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។


តែ​សាំយូ‌អែល​មាន​ប្រសាសន៍​ថា ដាវ​ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្រីៗ​ទៅ​ជា​ឥត​កូន ដូច្នេះម្តាយ​ឯង​ក៏​នឹង​ឥត​កូន​យ៉ាង​នោះ​ដែរ រួច​សាំយូ‌អែល​ក៏​កាប់​អ័កាក់​កំទេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​គីល‌កាល​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម