Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ហើយ​នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង‌ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង​ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ទោះ​បី​ព្រះ‌ជាម្ចាស់​បាន​ចាក់​ប្រេង​អភិ‌សេក​ខ្ញុំ​ជា​ស្ដេច​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូយ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ទោះ​បី​អុលឡោះ​បាន​តែង​តាំង​ខ្ញុំ ជា​ស្តេច​ក្តី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូ‌យ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:39
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​មាន​បន្ទូល​ថា នែ កូន​សេរូយ៉ា​អើយ តើ​យើង នឹង​អ្នក​មាន​ប្រកប​អ្វី​នឹង​គ្នា ដែល​វា​ជេរ​ប្រមាថ​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រាប់​ឲ្យ​វា​ជេរ​ប្រមាថ​ដល់​ដាវីឌ​ទេ​តើ បើ​យ៉ាង​នោះតើ​អ្នក​ណា​នឹង​ហ៊ាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ


មួយ​ទៀតត្រូវ​ប្រាប់​ដល់​អ័ម៉ាសា​ថា តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ​អី បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួយ​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង


ប៉ុន្តែដាវីឌ​មាន​បន្ទូល​ថា ឱ​កូន​សេរូយ៉ា​រាល់​គ្នា​អើយ តើ​យើង​ត្រូវ​ការ​អ្វី​នឹង​ឯង បាន​ជា​ឯង​មក​ធ្វើ​ជា​អ្នក​ទាស់​ទទឹង​នឹង​យើង​នៅ​ថ្ងៃ​នេះ​ដូច្នេះ តើ​ត្រូវ​សំឡាប់​មនុស្ស​ក្នុង​ពួក​អ៊ីស្រាអែល​នៅ​ថ្ងៃ​នេះ​ឬ​អី ដ្បិត​តើ​យើង​មិន​ដឹង​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​នេះ យើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​វិញ​ហើយ


ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​មិន​ដឹង​ទេ​ឬ​អី ថា​នៅ​ថ្ងៃ​នេះ មាន​មេ​ជា​អ្នក​ធំ​ម្នាក់ ក្នុង​ពួក​អ៊ីស្រាអែល បាន​ដួល​ស្លាប់​ហើយ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទំលាក់​ឈាម​វា ទៅ​លើ​ក្បាល​ខ្លួន​វា​វិញ ពី​ព្រោះ​វា​បាន​ប្រហារ​ជីវិត​មនុស្ស​២​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​វា ដោយ​កាប់​នឹង​ដាវ តែ​ដាវីឌ​ជា​ព្រះវរ‌បិតា​យើងទ្រង់​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រាអែល នឹង​អ័ម៉ាសា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា


ដូច្នេះ កុំ​ទុក​ឲ្យ​វា​នៅ​ជា​ឥត​ទោស​ឡើយ ដ្បិត​ឯង​ជា​អ្នក​ប្រាជ្ញ ឯង​ដឹង​ជា​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ដល់​វា ត្រូវ​ឲ្យ​សក់​ស្កូវ​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ឈាម។


ហើយ​ទ្រង់​មាន​បន្ទូល​ថា សាឡូម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃ‌លែង ព្រម​ទាំង​មាន​សិរី​លំអ នឹង​ល្បី​ឮ​ទួទៅ នៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀបចំ​ឲ្យ យ៉ាង​នោះ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ទុក​ជា​បរិបូរ មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។


លំដាប់​មក ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា សាឡូម៉ូន ជា​បុត្រ​យើង​នេះ គឺ​ជា​បុត្រ​១​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ​នេះ​មិន​មែន​សំរាប់​មនុស្ស គឺ​សំរាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ


ហើយ​មាន​មនុស្ស​ជា​អសារ​ឥត​ការ នឹង​មនុស្ស​ចោល‌ម្សៀត បាន​រួម​គ្នា​ជា​មួយ​នឹង​វា ចំរើន​កំឡាំង​ឡើង​ទាស់​នឹង​រេហូ‌បោម ជា​បុត្រា​សាឡូម៉ូន ក្នុង​កាល​ដែល​រេហូ‌បោម​នៅ​ខ្ចី​គំនិត ហើយ​ចិត្ត​ទន់ មិន​អាច​ទប់​នឹង​គេ​បាន​ឡើយ


រាល់​តែ​ព្រឹក​ទូលបង្គំ​នឹង​បំផ្លាញ​អស់​ពួក​មនុស្ស​អាក្រក់ ចេញ​ពី​ស្រុក​ទៅ ដើម្បី​នឹង​កាត់‌កាល់​អស់​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត សេចក្ដី​ទុច្ចរិត ចេញ​ពី​ទី​ក្រុង​នៃ​ព្រះ‌យេហូវ៉ា​បង់។


សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ សូម​សង​គេ​តាម​ស្នាដៃ​របស់​គេ ហើយ​តប​ឲ្យ​សំណំ​នឹង​ទោស​របស់​គេ


ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សប្បុរស​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ដ្បិត​ទ្រង់​សង​ដល់​គ្រប់​មនុស្ស​ទាំង​អស់ តាម​ការ​ប្រព្រឹត្ត​របស់​គេ។


សេចក្ដី​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ ហើយ​សេចក្ដី​ច្រឡោត​របស់​គេ នឹង​ចុះ​មក​លើ​ក្រយៅ​ក្បាល​គេ​ដែរ


ទូលបង្គំ​នឹង​កាត់​អំណាច​ទាំង​ប៉ុន្មាន​នៃ​មនុស្ស អាក្រក់​ចេញ តែ​អំណាច​របស់​មនុស្ស​សុចរិត នឹង​បាន​ដំកើង​ឡើង​វិញ។


អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សំឡាប់​ចេញ​ជា​មិន​ខាន


កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ នោះ​ទ្រង់​កំចាត់​អស់​ទាំង​អំពើ​អាក្រក់ ដោយ‌សារ​ព្រះ‌នេត្រ​ទ្រង់។


ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​ទ្រង់​នឹង​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​សុចរិត។


វេទនា​ដល់​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ​នឹង​បាន​សង​ដល់​គេ​វិញ


ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​២​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន នឹង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ


ស្តេច​សេដេគា​មាន​បន្ទូល​តប​ថា មើល វា​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ស្តេច​មិន​អាច​នឹង​ធ្វើ​អ្វី​ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា​បាន​ទេ


ដូច្នេះ ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​នាំ​យក​ដានី‌យ៉ែល​ទៅ​បោះ​ចុះ​ក្នុង​រូង​សត្វ​សិង្ហ​ទៅ ស្តេច​ទ្រង់​មាន​បន្ទូល​ដល់​ដានី‌យ៉ែល​ថា ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជានិច្ច ទ្រង់​នឹង​ជួយ​សង្គ្រោះ​អ្នក​ជា​ពិត


តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់


ដ្បិត​លោក​ជា​អ្នក​បំរើ​របស់​ព្រះ សំរាប់​សេចក្ដី​ល្អ​ដល់​អ្នក ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ នោះ​ត្រូវ​ខ្លាច​វិញ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវ​ជា​ឥត​អំពើ​ទេ ពី​ព្រោះ​ជា​អ្នក​បំរើ​របស់​ព្រះ គឺ​ជា​អ្នក​សំរាប់​សង‌សឹក ដើម្បី​នឹង​នាំ​សេចក្ដី​ក្រោធ​របស់​ព្រះ មក​លើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់


ឯ​អ័លេ‌ក្សាន‌ត្រុស ជា​ជាង​ស្មិត គាត់​បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង​គាត់​វិញ តាម​ការ​ដែល​គាត់​ធ្វើ


ហើយ​ព្រះ‌ទ្រង់​ក៏​បាន​ទំលាក់​សេចក្ដី​ដ៏​លាមក​អាក្រក់​របស់​ពួក​អ្នក​នៅ​ស៊ីគែម​ទាំង​ប៉ុន្មាន មក​លើ​ក្បាល​គេ​វិញ​ដែរ ព្រម​ទាំង​សេចក្ដី​បណ្តាសា​របស់​យ៉ូថាម ជា​កូន​យេរូ-បាល​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម