ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 15:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សំឡាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «គឺ​សាំសុន កូន​ប្រសា​អ្នក​ក្រុង​ធីម‌ណា ព្រោះ​គេ​បាន​លើក​ប្រពន្ធ​របស់​គាត់​ទៅ​ឲ្យ​អ្នក​កំដរ​របស់​គាត់»។ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​ទៅ​ដុត​នាង និង​ឪពុក​នាងនឹង​ភ្លើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​ភីលីស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំសុន! គាត់​ធ្វើ​បែប​នេះ មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ធីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស ជា​អ្នក​កំដរ​របស់​គាត់»។ ជន‌ជាតិ​ភីលីស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង ដោយ​ដុត​ទាំង​រស់។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​ភីលី‌ស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំ‌សុន! គាត់​ធ្វើ​បែប​នេះ​មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ធីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស​ជា​អ្នក​កំដរ​របស់​គាត់»។ ជន‌ជាតិ​ភីលី‌ស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង​ដោយ​ដុត​ទាំង​រស់។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 15:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​សាប‌ព្រោះ​សេចក្ដី​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្ដី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អ្នក​នោះ​នឹង​សាប‌សូន្យ​ទៅ។


កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង‌សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង


រីឯ​ពួក​អេប្រា‌អិម គេ​ក៏​ប្រមូល​គ្នា ដើរ​ទៅ​ខាង​ជើង បន្ទោស​ដល់​យែបថា​ថា ហេតុ​អ្វី​បាន​ជា​ឯង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ឥត​ហៅ​យើង​ឲ្យ​ទៅ​ជា​មួយ​ផង​ដូច្នេះ យើង​នឹង​ដុត​ផ្ទះ​ឯង​ឥឡូវ ព្រម​ទាំង​ឯង​នៅ​ក្នុង​ផង


ដល់​ថ្ងៃ​ទី​៧​គេ​ទៅ​កំហែង​ប្រពន្ធ​សាំសុន​ថា ចូរ​នាង​លួង‌លោម​ប្ដី ឲ្យ​ស្រាយ​ប្រស្នា​ដល់​យើង​ទៅ ប្រយ័ត​ក្រែង​យើង​ដុត​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​នឹង​ភ្លើង តើ​បាន​ហៅ​យើង​មក ដើម្បី​នឹង​ប្លន់​យើង​ឬ​អី


លុះ​កាល​បាន​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ នោះ​ក៏​លែង​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលីស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្តាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចំការ​ដើម​អូលីវ​ផង


សាំសុន​ក៏​និយាយ​គំនុំ​ដល់​គេ​ថា ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ អើ មិន​អី​ទេ ចាំ​មើល ថ្ងៃ​ក្រោយ​អញ​នឹង​សង‌សឹក​នឹង​ឯង​ម្តង​វិញ​ជា​សំរេច