Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 12:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ពួក​អេប្រា‌អិម គេ​ក៏​ប្រមូល​គ្នា ដើរ​ទៅ​ខាង​ជើង បន្ទោស​ដល់​យែបថា​ថា ហេតុ​អ្វី​បាន​ជា​ឯង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ឥត​ហៅ​យើង​ឲ្យ​ទៅ​ជា​មួយ​ផង​ដូច្នេះ យើង​នឹង​ដុត​ផ្ទះ​ឯង​ឥឡូវ ព្រម​ទាំង​ឯង​នៅ​ក្នុង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពួក​អេប្រាអិមបានលើក​គ្នា ឆ្លងទៅ​កាន់​ក្រុង​សាផូន ហើយ​បន្ទោស​យែបថា​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន ហើយមិន​បាន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​លោកចោល ព្រម​ទាំងដុត​លោក​ជាមួយ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 អ្នក​ស្រុក​អេប្រាអ៊ីម​បាន​លើក​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ សំដៅ​ទៅ​ក្រុង​សាផូន។ ពួក​គេ​ស្ដី​បន្ទោស​លោក​យែបថា ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ដោយ​មិន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​របស់​លោក​ចោល ហើយ​ក៏​ដុត​លោក​ជា​មួយ​ដែរ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ្នក​ស្រុក​អេប្រា‌អ៊ីម​បាន​លើក​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ សំដៅ​ទៅ​ក្រុង​សាផូន។ ពួក​គេ​ស្តី​បន្ទោស​លោក​យែបថា​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ដោយ​មិន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​របស់​អ្នក​ចោល ហើយ​ក៏​ដុត​អ្នក​ជា​មួយ​ដែរ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 12:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ជា​សត្រូវ​ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​ផ្ចង់​ចិត្ត​នឹង​អធិស្ឋាន​វិញ


រួច​យើង​បាន​ឃើញ​អស់​ទាំង​ការ​នឿយ‌ហត់ នឹង​គ្រប់​ការ​ដែល​ធ្វើ​បាន​ដោយ​ស្រួល​ថា ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិត​ខាង​មាន​ចិត្ត​ច្រណែន​ដល់​គ្នា​នឹង​គ្នា នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ។


ពី​ដើមអេប្រា‌អិម​ពោល​ឡើង​កាល​ណា នោះ​មនុស្ស​ក៏​រន្ធត់​ញាប់‌ញ័រ គេ​បាន​ដំកើង​ខ្លួន​ឡើង ក្នុង​ពួក​អ៊ីស្រាអែល តែ​កាល​គេ​មាន​ទោស​ពី​ដំណើរ​ព្រះ​បាល នោះ​គេ​ត្រូវ​ស្លាប់​វិញ


បើ​នគរ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង​ហើយ នគរ​នោះ​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ឡើយ


តែ​ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ខ្ញុំ​បាន​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះវរ‌បិតា​ខ្ញុំ តើ​អ្នក​រាល់​គ្នា​ចោល​ខ្ញុំ​នឹង​ថ្ម ដោយ​ព្រោះ​ការ​ណា​មួយ​នោះ


ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន នឹង​សេចក្ដី​គំនុំ នោះ​ក៏​មាន​វឹកវរ នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែរ


គឺ​រាល់​តែ​ឆ្នាំ ពួក​កូន​ស្រី​របស់​អ៊ីស្រាអែល គេ​តែង​ទៅ​យំ​រំឭក​ពី​កូន​ស្រី​របស់​យែបថា ជា​ពួក​កាឡាត​នោះ គ្រប់​៤​ថ្ងៃ​ក្នុង​១​ឆ្នាំ។


យែបថា​ឆ្លើយ​ទៅ​គេ​ថា អញ ហើយ​នឹង​ពួក​អញ​នេះ មាន​ហេតុ​ទាស់‌ទែង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​ខ្លាំង អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា​ដែរ តែ​ឯង​មិន​បាន​ជួយ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ទេ


ដល់​ថ្ងៃ​ទី​៧​គេ​ទៅ​កំហែង​ប្រពន្ធ​សាំសុន​ថា ចូរ​នាង​លួង‌លោម​ប្ដី ឲ្យ​ស្រាយ​ប្រស្នា​ដល់​យើង​ទៅ ប្រយ័ត​ក្រែង​យើង​ដុត​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​នឹង​ភ្លើង តើ​បាន​ហៅ​យើង​មក ដើម្បី​នឹង​ប្លន់​យើង​ឬ​អី


ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សំឡាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ


នោះ​ពួក​អេប្រា‌អិម​ស្តី​លោក​ថា អ្នក​បាន​ធ្វើ​អ្វី​នឹង​យើង​ដូច្នេះ គឺ​ដែល​អ្នក​បាន​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ឥត​ហៅ​យើង​ផង​នេះ គេ​ក៏​បន្ទោស​លោក​ជា​ខ្លាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម