Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 15:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 លុះ​កាល​បាន​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ នោះ​ក៏​លែង​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលីស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្តាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចំការ​ដើម​អូលីវ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​គាត់​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ គាត់​ក៏​លែង​ចចក​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលី‌ស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្ដាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចម្ការ​ដើម​អូលីវ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ក៏​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​ឲ្យ​រត់​ទៅ​ក្នុង​ស្រែ​របស់​ជន‌ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ឆេះ​កណ្ដាប់​ស្រូវ​ដែល​ច្រូត​ហើយ និង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ឆេះ​ចម្ការ​អូលីវ​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គាត់​ក៏​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​ឲ្យ​រត់​ទៅ​ក្នុង​ស្រែ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន ធ្វើ​ឲ្យ​ឆេះ​កណ្តាប់​ស្រូវ​ដែល​ច្រូត​ហើយ និង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ឆេះ​ចម្ការ​អូលីវ​ទៀត​ផង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 15:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ​បាន​ជា​អាប់‌សា‌ឡំម​បង្គាប់​ដល់​ពួក​បាវ​បំរើ​ទ្រង់​ថា មើល​ន៏ ស្រែ​របស់​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង មាន​ទាំង​ស្រូវ​ឱក​ផង ចូរ​ដុត​ចោល​ទៅ ពួក​បាវ​បំរើ​របស់​ទ្រង់​ក៏​ទៅ​ដុត​ស្រែ​នោះ


បើ​កាល​ណា​មាន​ភ្លើង​ឆេះ​គុម្ព​បន្លា ហើយ​ខ្ទាត​ទៅ​ឆេះ​ដល់​ស្នឹម​ស្រូវ ឬ​ស្រូវ​មិន​ទាន់​ច្រូត ឬ​វាល​ស្មៅ​ក្តី នោះ​អ្នក​ណា​ដែល​ដុត​ភ្លើង ត្រូវ​តែ​សង​គេ​ជា​មិន​ខាន។


តែ​ដល់​ឆ្នាំ​ទី​៧ នោះ​ត្រូវ​ឈប់​លែង ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​វិញ ដើម្បី​ឲ្យ​ពួក​មនុស្ស​ទ័ល‌ក្រ​បាន​ចិញ្ចឹម​ជីវិត​ផង ហើយ​សំណល់​សល់​ពី​គេ នោះ​សត្វ​នៅ​វាល​ទាំង​ប៉ុន្មាន​នឹង​បាន​ស៊ី ឯ​ដំណាំ​ទំពាំង‌បាយ‌ជូរ នឹង​ដំណាំ​អូលីវ​របស់​ឯង ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។


រួច​គាត់​ចេញ​ទៅ​ចាប់​ចចក​៣០០ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ ដាក់​ចន្លុះ​មួយៗ​នៅ​ជា​កណ្តាល​កន្ទុយ​ទាំង​២​នោះ


ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សំឡាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម