រីឯពួកអេប្រាអិម គេក៏ប្រមូលគ្នា ដើរទៅខាងជើង បន្ទោសដល់យែបថាថា ហេតុអ្វីបានជាឯងទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ឥតហៅយើងឲ្យទៅជាមួយផងដូច្នេះ យើងនឹងដុតផ្ទះឯងឥឡូវ ព្រមទាំងឯងនៅក្នុងផង
ពួកចៅហ្វាយ 12:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យែបថាឆ្លើយទៅគេថា អញ ហើយនឹងពួកអញនេះ មានហេតុទាស់ទែងនឹងពួកកូនចៅអាំម៉ូនជាខ្លាំង អញក៏បានហៅឯងរាល់គ្នាដែរ តែឯងមិនបានជួយអញឲ្យរួចពីកណ្តាប់ដៃគេទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យែបថាឆ្លើយទៅគេថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានជម្លោះជាខ្លាំងជាមួយពួកអាំម៉ូន ហើយពេលខ្ញុំហៅអ្នករាល់គ្នា អ្នករាល់គ្នាមិនបានជួយខ្ញុំឲ្យរួចពីកណ្ដាប់ដៃគេទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយែបថាឆ្លើយទៅពួកគេវិញថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានវិវាទយ៉ាងខ្លាំងជាមួយជនជាតិអាំម៉ូន ខ្ញុំបានហៅបងប្អូនដែរ តែបងប្អូនពុំបានជួយសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេទេ។ អាល់គីតាប លោកយែបថាឆ្លើយទៅពួកគេវិញថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានវិវាទយ៉ាងខ្លាំងជាមួយជនជាតិអាំម៉ូន ខ្ញុំបានហៅបងប្អូនដែរ តែបងប្អូនពុំបានជួយសង្គ្រោះខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ពួកគេទេ។ |
រីឯពួកអេប្រាអិម គេក៏ប្រមូលគ្នា ដើរទៅខាងជើង បន្ទោសដល់យែបថាថា ហេតុអ្វីបានជាឯងទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ឥតហៅយើងឲ្យទៅជាមួយផងដូច្នេះ យើងនឹងដុតផ្ទះឯងឥឡូវ ព្រមទាំងឯងនៅក្នុងផង
ដូច្នេះកាលអញឃើញថា ឯងរាល់គ្នាមិនជួយអញទេ នោះអញបានប្រថុយជីវិតចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ក៏បានប្រគល់គេមកក្នុងកណ្តាប់ដៃនៃអញ ចុះហេតុអ្វីបានជាឯងរាល់គ្នាឡើងមកតនឹងអញនៅថ្ងៃនេះដូច្នេះ