Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 12:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​យែបថា​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ និង​ប្រជា‌ជន​របស់​ខ្ញុំ មាន​វិវាទ​យ៉ាង​ខ្លាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ខ្ញុំ​បាន​ហៅ​បងប្អូន​ដែរ តែ​បងប្អូន​ពុំ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 យែបថា​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ និងប្រជាជន​របស់​ខ្ញុំ មានជម្លោះ​ជា​ខ្លាំង​ជាមួយ​ពួក​អាំម៉ូន ហើយ​ពេល​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 យែបថា​ឆ្លើយ​ទៅ​គេ​ថា អញ ហើយ​នឹង​ពួក​អញ​នេះ មាន​ហេតុ​ទាស់‌ទែង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​ខ្លាំង អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា​ដែរ តែ​ឯង​មិន​បាន​ជួយ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 លោក​យែបថា​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ និង​ប្រជា‌ជន​របស់​ខ្ញុំ មាន​វិវាទ​យ៉ាង​ខ្លាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ខ្ញុំ​បាន​ហៅ​បង‌ប្អូន​ដែរ តែ​បង‌ប្អូន​ពុំ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ពួក​គេ​ទេ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 12:2
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ស្រុក​អេប្រាអ៊ីម​បាន​លើក​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ សំដៅ​ទៅ​ក្រុង​សាផូន។ ពួក​គេ​ស្ដី​បន្ទោស​លោក​យែបថា ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ដោយ​មិន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​របស់​លោក​ចោល ហើយ​ក៏​ដុត​លោក​ជា​មួយ​ដែរ»។


ដោយ​ឃើញ​ថា​បងប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្ដូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​លើក​គ្នា​មក​ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម