៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្ស ព្រះរឹមទ្រង់ប្រកបដោយព្រះគុណ ហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់ ជាដរាបតទៅ
បទចម្រៀងសាឡូម៉ូន 2:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗ នោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ស្ងួនសម្លាញ់របស់ខ្ញុំ នៅកណ្ដាលពួកកូនប្រុសៗ ប្រៀបដូចជាដើមសារី នៅកណ្ដាលពួកឈើព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់របស់ទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ ក៏មានរសជាតិផ្អែមដល់អណ្ដាតខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង ចំណោមយុវជនទាំងឡាយ ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។ អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។ អាល់គីតាប ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង ចំណោមយុវជនទាំងឡាយ ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។ អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។ |
៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្ស ព្រះរឹមទ្រង់ប្រកបដោយព្រះគុណ ហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់ ជាដរាបតទៅ
ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ នឹងសក្តិយសនៃទ្រង់ផង
សូមអាណិតមេត្តាដល់ទូលបង្គំ ឱព្រះអង្គ អើយ សូមអាណិតមេត្តាទូលបង្គំផង ពីព្រោះព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់ អើ ទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់ ដរាបដល់សេចក្ដីអន្តរាយទាំងនេះបានបាត់ទៅ
ដ្បិតតើមានអ្នកណានៅលើមេឃ ដែលផ្ទឹមនឹងព្រះយេហូវ៉ាបាន ក្នុងអស់ពួកខ្លាំងពូកែ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
អ្នកណាដែលនៅជាប់ក្នុងទីកំបាំង នៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា។
សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ ហើយចំរើនកំឡាំងខ្ញុំដោយផ្លែសារីផង ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់
៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប ផ្សាយចេញទៅ សូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។
ព្រះឱស្ឋទ្រង់ក៏ផ្អែមក្រអូប អើ ទ្រង់គួរស្រឡាញ់ពេញទីហើយ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ នេះហើយជាស្ងួនសំឡាញ់ ហើយជាភឿនជីវិតរបស់ខ្ញុំ។
ផ្លែស្នេហ៍ផ្សាយក្លិនក្រអូបសុសសាយទៅ ឱស្ងួនសំឡាញ់ខ្ញុំម្ចាស់អើយ នៅមាត់ទ្វាផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខ ទាំងថ្មីនឹងចាស់ផង ដែលខ្ញុំម្ចាស់បានប្រមូលទុក សំរាប់ទ្រង់។
ស្តេចសាឡូម៉ូនទ្រង់មានចំការទំពាំងបាយជូរ នៅត្រង់បាល-ហាម៉ូន ទ្រង់បានប្រវាស់ទៅឲ្យពួកអ្នកដទៃធ្វើ ដែលពួកនោះគ្រប់ៗគ្នាត្រូវនាំយកប្រាក់ ១ពាន់ដួងមកថ្វាយ ដើម្បីឲ្យបានផលចំការនោះ
ឯចំការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខ ខ្ញុំម្ចាស់នេះហើយ ឯទ្រង់ ឱសាឡូម៉ូនអើយ ទ្រង់នឹងបានប្រាក់១ពាន់នោះ ហើយពួកអ្នកដែលធ្វើចំការនឹងបានដល់២រយដែរ
៙ តើនាងណានុ៎ះ ដែលឡើងមកពីទីរហោស្ថាន កំពុងផ្អែកលើអ្នកស្ងួនសំឡាញ់របស់នាងដូច្នេះ។ ៙ អញបានបណ្តាលឲ្យឯងមានសេចក្ដីស្រឡាញ់នៅ ក្រោមដើមសារី ជាទីដែលម្តាយឯងបានឈឺនឹងសំរាល ជាទីដែលអ្នកឈឺនឹងសំរាលបានបង្កើតឯងមក។
ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរាជាម្លប់បាំងកំដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង
ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ
នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ា នឹងបានជាល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដី នឹងបានជាប្រសើរ ហើយជាលំអ ដល់សំណល់ពួកសាសន៍អ៊ីស្រាអែល ដែលបានរួច
ហើយនឹងមានរោងបារាំ សំរាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ នឹងសំរាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះនឹងភ្លៀងផង។
ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សំរាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសំរាប់ជាអាហារ ឯស្លឹកក៏សំរាប់នឹងកែរោគឲ្យជាដែរ។
ដើមទំពាំងបាយជូរបានស្វិតក្រៀម ហើយដើមល្វាក៏រោយរៀវចុះ ឯដើមទទឹម ដើមលម៉ើ នឹងដើមសារី គឺអស់ទាំងដើមឈើនៅចំការ បានស្វិតក្រៀមទៅ អើ សេចក្ដីអំណរក៏បានរៀវបាត់ពីមនុស្សលោកដែរ។
ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ
នោះគុម្ពបន្លាឆ្លើយឡើងថា បើសិនជាអ្នករាល់គ្នាចង់ចាក់ប្រេង តាំងខ្ញុំឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាពិត នោះចូរឲ្យមកជ្រកនៅក្រោមម្លប់ខ្ញុំចុះ ពុំនោះសោត នឹងមានភ្លើងចេញពីគុម្ពបន្លាមក បញ្ឆេះដល់ទៅអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូនផង។