នេហេមា 3:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ អេលីយ៉ាស៊ីប ជាសំដេចសង្ឃ នឹងពួកសង្ឃ ជាបងប្អូនលោក ក៏នាំគ្នាសង់ទ្វារចៀមឡើង គេក៏ធ្វើពិធីឆ្លងទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង គេក៏ធ្វើពិធីឆ្លងនោះ រហូតដល់ប៉មហាមេអា ហើយដល់ប៉មហាណានាលផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ និងពួកសង្ឃដែលជាបងប្អូនរបស់លោក បានក្រោកឡើង ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះជាបរិសុទ្ធ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង។ ពួកគេបានធ្វើពិធីញែកជាបរិសុទ្ធនោះ រហូតដល់ប៉មហាមេអា និងរហូតដល់ប៉មហាណានាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមហាបូជាចារ្យ បានក្រោកឡើងជាមួយបូជាចារ្យឯទៀតៗ ដែលជាបងប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។ អាល់គីតាប នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមូស្ទី បានក្រោកឡើងជាមួយអ៊ីមុាំឯទៀតៗ ដែលជាបងប្អូនរបស់គាត់ ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។ |
ពួកសង្ឃ នឹងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ រួចក៏ញែកពួកបណ្តាជន ព្រមទាំងទ្វារទាំងប៉ុន្មាន នឹងកំផែងផង ចេញជាបរិសុទ្ធ។
ហើយពីលើទ្វារអេប្រាអិម នឹងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល នឹងប៉មហាមេអា រហូតដល់ទ្វារចៀម រួចដល់ទ្វារគុកនោះ ក៏ឈប់ឈរនៅ
ឯយ៉ូយ៉ាដា ជាកូនអេលីយ៉ាស៊ីប ជាសំដេចសង្ឃ លោកមានកូនប្រុស១ ដែលជាកូនប្រសាសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនោះខ្ញុំក៏បណ្តេញវាចេញពីខ្ញុំទៅ
រីឯកាលមុនដំណើរនេះ អេលីយ៉ាស៊ីបដ៏ជាសង្ឃដែលបានតាំងឡើង ឲ្យត្រួតលើបន្ទប់ព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា លោកបានភ្ជាប់ញាតិនឹងថូប៊ីយ៉ា
បន្ទាប់នឹងគាត់ មានបារូក ជាកូនសាប់បាយ បានខ្នះខ្នែងធ្វើមួយដុំទៀត ចាប់តាំងពីរំពត់កំផែង រហូតដល់ទ្វារផ្ទះអេលីយ៉ាស៊ីប ជាសំដេចសង្ឃ
បន្ទាប់ពីគាត់ មានម្រេម៉ូត កូនអ៊ូរីយ៉ា ដែលជាកូនហាកូស បានជួសជុលមួយដុំទៀត គឺចាប់តាំងពីទ្វារផ្ទះអេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះលោក
ហើយមួយដុំនៅកណ្តាលទីជណ្តើរឡើងត្រង់ជ្រុងកំផែងនឹងទ្វារចៀម នោះគឺពួកជាងទង នឹងពួកជំនួញបានជួសជុលឡើង។
លុះកាលដំណឹងបានឮទៅដល់សានបាឡាត នឹងថូប៊ីយ៉ា ព្រមទាំងកេសែម ជាសាសន៍អារ៉ាប់ នឹងពួកខ្មាំងសត្រូវយើងឯទៀតថា ខ្ញុំបានធ្វើកំផែងរួចជាស្រេច ឥតមានទីបាក់បែកណានៅសល់ទៀតឡើយ ទោះបើគ្រានោះមិនទាន់បានដាក់ផ្ទាំងសន្លឹកទ្វារឡើង ក្នុងអស់ទាំងទ្វារនៅឡើយក៏ដោយ
រីឯកាលកំផែងបានសង់ឡើងជាស្រេច ហើយខ្ញុំបានដាក់ផ្ទាំងសន្លឹកទ្វារទាំងប៉ុន្មាន រួចបានដំរូវពួកឆ្មាំទ្វារ ពួកចំរៀង នឹងពួកលេវី ឲ្យធ្វើការងារទៅ
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញ មិនបានបើកឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ
ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផង ហើយរាប់អស់ទាំងប៉មនៃទីក្រុង
ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង
ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូង ពីសេចក្ដីចំរើនរបស់ឯងទាំងអំបាលម៉ានចុះ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលទីក្រុងនេះនឹងបានសង់ឡើងថ្វាយព្រះយេហូវ៉ា ចាប់តាំងពីប៉មហាណានាល រហូតដល់ទ្វារជ្រុងកំផែង
ដូច្នេះ ត្រូវឲ្យដឹង ហើយយល់ថា ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្តាច់ នោះត្រូវជាចំនួន៧អាទិត្យ នឹង៦២អាទិត្យ រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា នឹងកំផែងផង
ស្រុកទាំងមូលចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម នឹងត្រឡប់ទៅដូចជាស្រុកវាល នោះក្រុងយេរូសាឡិមនឹងបានដំកើងឡើង ហើយនឹងនៅកន្លែងធម្មតាចាប់តាំងពីទ្វារបេនយ៉ាមីន រហូតទៅដល់កន្លែងទ្វារដំបូង នឹងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច
រីឯនៅក្រុងយេរូសាឡិម ជិតទ្វារចៀម នោះមានស្រះ១ ដែលភាសាហេព្រើរហៅថា បេថែសដា មានសាលាសំណាក់៥
នោះត្រូវឲ្យពួកនាយកសួរគេថា តើមានមនុស្សណាដែលទើបនឹងសង់ផ្ទះថ្មី ហើយមិនទាន់ឡើងនៅឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចំបាំង ហើយមានម្នាក់ទៀតឡើងទៅនៅវិញ