Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 6:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​សាន‌បា‌ឡាត នឹង​ថូប៊ីយ៉ា ព្រម​ទាំង​កេសែម ជា​សាសន៍​អារ៉ាប់ នឹង​ពួក​ខ្មាំង​សត្រូវ​យើង​ឯ​ទៀត​ថា ខ្ញុំ​បាន​ធ្វើ​កំផែង​រួច​ជា​ស្រេច ឥត​មាន​ទី​បាក់​បែក​ណា​នៅ​សល់​ទៀត​ឡើយ ទោះ​បើ​គ្រា​នោះ​មិន​ទាន់​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង ក្នុង​អស់​ទាំង​ទ្វារ​នៅ​ឡើយ​ក៏​ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​សាន‌បាឡាត ថូប៊ីយ៉ា និង​កេសែម ជា​សាសន៍​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​របស់​យើង​បានឮ​ថា ខ្ញុំ​បានសង់​កំផែង​ឡើង ហើយគ្មាន​កន្លែង​បាក់​បែក​ណា​នៅ​សល់​ទៀត (ទោះ​ជាពេល​នោះ ខ្ញុំ​មិន​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ តាម​ទ្វារ​នៅ​ឡើយ​ក៏​ដោយ)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា លោក​កេសែម ជា​ជន‌ជាតិ​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ​ទទួល​ដំណឹង​ថា ខ្ញុំ​បាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រីឯ​កន្លែង​បាក់​បែក​ក៏​បាន​ជួស‌ជុល​ហើយ - នៅ​គ្រា​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង​នៅ​ឡើយ -

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា លោក​កេសែម ជា​ជន‌ជាតិ​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ ទទួល​ដំណឹង​ថា ខ្ញុំ​បាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រីឯ​កន្លែង​បាក់​បែក​ក៏​បាន​ជួស‌ជុល​ហើយ - នៅ​គ្រា​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង​នៅ​ឡើយ -

សូមមើលជំពូក ចម្លង




នេហេមា 6:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កាល​មុន​ដំណើរ​នេះ អេលី‌យ៉ាស៊ីប​ដ៏​ជា​សង្ឃ​ដែល​បាន​តាំង​ឡើង ឲ្យ​ត្រួត​លើ​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា លោក​បាន​ភ្ជាប់​ញាតិ​នឹង​ថូប៊ីយ៉ា


ដូច្នេះ កាល​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម នឹង​ថូប៊ីយ៉ា សាសន៍​អាំម៉ូន ជា​អ្នក​ជំនិត​លោក​បាន​ឮ​ហើយ សេចក្ដី​នោះ​ក៏​នាំ​ឲ្យ​ទំនាស់​ចិត្ត​គេ​ជា​ខ្លាំង ដោយ​ព្រោះ​មាន​មនុស្ស​មក បំរុង​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សណ្ឋាន​ល្អ​ឡើង


តែ​កាល​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម នឹង​ថូប៊ីយ៉ា សាសន៍​អាំម៉ូន ជា​ជំនិត​លោក ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ នោះ​គេ​ក៏​សើច​ចំអក ហើយ​មើល‌ងាយ​ដល់​យើង​ថា តើ​ឯង​រាល់​គ្នា​ធ្វើ​អ្វី​នេះ តើ​គិត​បះ‌បោរ​នឹង​ស្តេច​ឬ​អី


គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ នឹង​ពួក​សង្ឃ ជា​បង​ប្អូន​លោក ក៏​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​នោះ រហូត​ដល់​ប៉ម​ហាមេអា ហើយ​ដល់​ប៉ម​ហា‌ណា‌នាល​ផង


ឯ​ទ្វារ​ត្រី​នោះ ពួក​កូន​ចៅ​សេណាអា​ក៏​សង់ គេ​បាន​ដាក់​ធ្នឹម​ឡើង ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ ហើយ​នឹង​រនុក​ផង


យ៉ូយ៉ាដា ជា​កូន​ផាសេហា នឹង​មស៊ូឡាម ជា​កូន​បេសូឌា​បាន​ជួស‌ជុល​ទ្វារ​ចាស់ គេ​ដាក់​ធ្នឹមនឹង​ផ្ទាំង​សន្លឹក​ទ្វារ ទាំង​គន្លឹះ ហើយ​នឹង​រនុក​ឡើង


កាល​សាន‌បា‌ឡា​ត់​បាន​ឮ​ថា យើង​កំពុង​តែ​សង់​កំផែង​ឡើង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ក្រោធ ហើយ​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រម​ទាំង​ចំអក​ឡក‌ឡឺយ​ដល់​ពួក​យូដា


រីឯ​កាល​កំផែង​បាន​សង់​ឡើង​ជា​ស្រេច ហើយ​ខ្ញុំ​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ទាំង​ប៉ុន្មាន រួច​បាន​ដំរូវ​ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង នឹង​ពួក​លេវី ឲ្យ​ធ្វើ​ការ‌ងារ​ទៅ


ដូច្នេះ ត្រូវ​ឲ្យ​ដឹង ហើយ​យល់​ថា ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូ‌សាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្តាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ នឹង​៦២​អាទិត្យ រួច​នៅ​គ្រា​ជ្រួល‌ច្រាល់ នោះ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ មាន​ទាំង​ផ្លូវ​ធ្លា នឹង​កំផែង​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម