Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដូច្នេះ ត្រូវ​ឲ្យ​ដឹង ហើយ​យល់​ថា ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូ‌សាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្តាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ នឹង​៦២​អាទិត្យ រួច​នៅ​គ្រា​ជ្រួល‌ច្រាល់ នោះ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ មាន​ទាំង​ផ្លូវ​ធ្លា នឹង​កំផែង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ដូច្នេះ ចូរ​ដឹង ហើយ​យល់​ថា ចាប់ពី​ចេញ​បង្គាប់​ឲ្យ​សង់​យេរូសាឡិម​ឡើងវិញ រហូតដល់​អ្នកដឹកនាំ​ដែល​ត្រូវបានចាក់ប្រេងអភិសេក គឺ​មាន ‘ប្រាំពីរ​គ្រា’ គុណនឹង​ប្រាំពីរ និង ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​។ ពេលនោះ កន្លែងសាធារណៈ និង​គូទឹក​នឹង​ត្រូវបាន​សង់ឡើងវិញ ទោះបីជា​នៅក្នុង​គ្រា​នៃ​ទុក្ខវេទនា​ក៏ដោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដូច្នេះ សូម​លោក​ជ្រាប ហើយ​យល់​ថា ចាប់​ពី​ពេល​ព្រះ​ចេញ​បញ្ជា​ឲ្យ​តាំង ហើយ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ រហូត​ដល់​គ្រា​របស់​ស្ដេច​មួយ​អង្គ ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​យាង​មកដល់ នោះ​នឹង​មាន​រយៈ​ពេល​ប្រាំ​ពីរ​អាទិត្យ ហើយ​រយៈ​ពេល​ហុក​សិប​ពីរ​អាទិត្យ​ទៀត នឹង​ត្រូវ​សង់​ឡើង​វិញ​ឲ្យ​មាន​ផ្លូវ​ធ្លា ប្រឡាយ​ការពារ តែ​សង់​ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថ‌ន័យ​នេះ​ចុះ! ចាប់​ពី​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ស្ដី​អំពី​ការ​រៀបចំ​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​ព្រះ‌មេស្ស៊ី*​យាង​មក​ដល់ មាន​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង ហើយ​នៅ​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ ជា​គ្រា​មួយ​ដ៏​សែន​វេទនា។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថ‌ន័យ​នេះ​ចុះ! ចាប់​ពី​ពេល​អុលឡោះ​មាន​បន្ទូល ស្ដី​អំពី​ការ​រៀប‌ចំ​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​អាល់‌ម៉ាស្សៀស​មក​ដល់ មាន​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង ហើយ​នៅ​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ ជា​គ្រា​មួយ​ដ៏​សែន​វេទនា។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:25
32 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ស្តេច​មាន​បន្ទូល​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហឹប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ បើ​សិន​ជា​យើង​នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហឹប​នេះ នឹង​ទី​លំនៅ​របស់​ទ្រង់​ផង


ដូច្នេះ គេ​លែង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ការ​នោះ​ក៏​ខាន​ធ្វើ​ដរាប​ដល់​ឆ្នាំ​ទី​២​ក្នុង​រាជ្យ​ដារី‌យុស ជា​ស្តេច​ពើស៊ី។


ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី នោះ​អែសរ៉ា កូន​សេរ៉ាយ៉ា ដែល​ជា​កូន​អ័សារាៗ ជា​កូនហ៊ីល‌គីយ៉ា


លោក​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ក្នុង​ខែ​ស្រា‌ពណ៌នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​នោះ


គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ នឹង​ពួក​សង្ឃ ជា​បង​ប្អូន​លោក ក៏​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​នោះ រហូត​ដល់​ប៉ម​ហាមេអា ហើយ​ដល់​ប៉ម​ហា‌ណា‌នាល​ផង


ក៏​និយាយ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន នឹង​ពួក​ពល​ទ័ព​ស្រុក​សាម៉ារី​ថា ពួក​យូដា​កំសោយ​នេះ​ធ្វើ​អ្វី​ដូច្នេះ គេ​គិត​ការ‌ពារ​ខ្លួន​ឬ តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដែរ​ឬ តើ​គេ​នឹង​ធ្វើ​បង្ហើយ​ក្នុង​មួយ​ថ្ងៃ​បាន​ឬ តើ​គេ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​ចេញ​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ហើយ បាន​កើត​ឡើង​ដែរ​ឬ


ហើយ​គេ​ប្រឹក្សា​ព្រម​គ្នា​នឹង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ឲ្យ​បង្កើត​ការ​ច្របល់​ឡើង


ដូច្នេះ នៅ​ថ្ងៃ​២៥ ខែ​ភទ្រ‌បទ នោះ​កំផែង​បាន​ធ្វើ​រួច​ជា​ស្រេច គឺ​ក្នុង​រវាង​៥២​ថ្ងៃ


ដ្បិត​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ដើម​ពី​ទូលបង្គំ ហើយ​ពួក​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូលបង្គំ គេ​ជំនុំ​គ្នា​ថា


មាន​ពេល​សំរាប់​សំឡាប់ ហើយ​ពេល​សំរាប់​មើល​ឲ្យ​ជា មាន​ពេល​សំរាប់​រំលំ​រំលាយ ហើយ​ពេល​សង់​ឡើង


មើល អញ​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់​ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ


ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វរបិតា​ដ៏​គង់​នៅ​អស់‌កល្ប នឹង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព


អើ វា​ដំកើង​ខ្លួន​ឡើង រហូត​ដល់​អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ​ផង ក៏​លើក​ចោល​ការ​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​ពី​ទ្រង់​ចេញ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ទ្រង់​អាប់‌ឱន​ទៅ


ហើយ​ដោយ​គំនិត​វាង‌វៃ​របស់​វា នោះ​វា​នឹង​ធ្វើ​ឲ្យ​កល‌ឧបាយ​បាន​ប្រយោជន៍​នៅ​ដៃ​ខ្លួន រួច​នឹង​មាន​ចិត្ត​លើក​ដំកើង​ខ្លួន ព្រម​ទាំង​បំផ្លាញ​មនុស្ស​យ៉ាង​ច្រើន ដែល​នៅ​ដោយ​សុខ​ស្រួល សូម្បី​តែ​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គង់​តែ​វា​នឹង​ហ៊ាន​ឈរ​ទទឹង​ទាស់​ដែរ តែ​វា​នឹង​ត្រូវ​បាក់​បែក​ទៅ ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ


កាល​អ្នក​ទើប​នឹង​ចាប់​តាំង​អធិស្ឋាន នោះ​មាន​ចេញ​បង្គាប់​ស្រេច​ហើយ រួច​យើង​បាន​ចេញ​មក ដើម្បី​នឹង​ប្រាប់​ដល់​អ្នក ដ្បិត​អ្នក​ជា​មនុស្ស​សំណប់​យ៉ាង​សំខាន់ ដូច្នេះ ចូរ​ពិចារណា​សេចក្ដី​នេះ​ហើយ​យល់​ការ​ជាក់​ស្តែង​ចុះ។


តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ដើម​កំណើត​របស់​អ្នក​នោះ​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់‌កល្ប​រៀង​មក


ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ ដរាប​ដល់​កំណត់​នៃ​នាង ដែល​ឈឺ​នឹង​សំរាល បាន​កើត​កូន​មក នោះ​សំណល់​នៃ​ពួក​បង​ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ


តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០។


ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី ដែល​ហោរា​ដានី‌យ៉ែល​បាន​ទាយ​ទុក គឺ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (អ្នក​ណា​ដែល​អាន​មើល ឲ្យ​យល់​ចុះ)


កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ (អ្នក​ណា​ដែល​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ


មុន​ដំបូង​គាត់​រក​ស៊ីម៉ូន ជា​បង​បង្កើត ក៏​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ (គឺ​ប្រែ​ថា ព្រះ‌គ្រីស្ទ)


ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មែស្ស៊ី ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់


អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះ‌អម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ យើង​ខ្ញុំ​នេះ​ជា​ទី​បន្ទាល់​ពី​ការ​នោះ​ឯង


ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ នឹង​ជា​ព្រះ‌អង្គ​សង្គ្រោះ ដើម្បី​នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប


ភីលីព​ក៏​រត់​ទៅ​តាម ឮ​លោក​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ រួច​សួរ​ថា លោក​មើល​យល់​ឬ​ទេ


ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់


ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប


ទ្រង់​មាន​ព្រះ‌នាម​កត់​នៅ​ព្រះ‌ពស្ត្រ ហើយ​នៅ​ព្រះ‌ឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម