នេហេមា 3:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមហាបូជាចារ្យ បានក្រោកឡើងជាមួយបូជាចារ្យឯទៀតៗ ដែលជាបងប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 គ្រានោះ អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ និងពួកសង្ឃដែលជាបងប្អូនរបស់លោក បានក្រោកឡើង ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះជាបរិសុទ្ធ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង។ ពួកគេបានធ្វើពិធីញែកជាបរិសុទ្ធនោះ រហូតដល់ប៉មហាមេអា និងរហូតដល់ប៉មហាណានាល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 គ្រានោះ អេលីយ៉ាស៊ីប ជាសំដេចសង្ឃ នឹងពួកសង្ឃ ជាបងប្អូនលោក ក៏នាំគ្នាសង់ទ្វារចៀមឡើង គេក៏ធ្វើពិធីឆ្លងទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង គេក៏ធ្វើពិធីឆ្លងនោះ រហូតដល់ប៉មហាមេអា ហើយដល់ប៉មហាណានាលផង សូមមើលជំពូកអាល់គីតាប1 នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមូស្ទី បានក្រោកឡើងជាមួយអ៊ីមុាំឯទៀតៗ ដែលជាបងប្អូនរបស់គាត់ ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។ សូមមើលជំពូក |
ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូន ដែលនៅខាងត្បូងក្រុងយេរូសាឡឹម នឹងទៅជាវាលទំនាប។ គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញ នៅលើកន្លែងដដែល គឺចាប់តាំងពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងដែលមានទ្វារកាលពីមុន និងរហូតដល់ទ្វារមុម ហើយចាប់តាំងពីប៉មហាណានាល រហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូរ របស់ហ្លួង។
ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលព្រះអម្ចាស់មានព្រះបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាព្រះមេស្ស៊ី*យាងមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។