នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើន។
និក្ខមនំ 31:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះបានមានបន្ទូលនឹងម៉ូសេ នៅលើភ្នំស៊ីណាយរួចសព្វគ្រប់ហើយ នោះទ្រង់ក៏ប្រទានសេចក្ដីបន្ទាល់ដល់លោក ជាសេចក្ដីដែលទ្រង់បានសរសេរចុះនឹងបន្ទះថ្ម២ផ្ទាំង ដោយអង្គុលីព្រះហស្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅលើភ្នំស៊ីណាយចប់សព្វគ្រប់ហើយ ព្រះអង្គក៏ប្រទានថ្មនៃសេចក្ដីសញ្ញាពីរបន្ទះដល់លោក គឺជាបន្ទះថ្មដែលព្រះបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ព្រះអង្គបានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលព្រះអង្គបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មកលោកម៉ូសេ។ អាល់គីតាប ពេលអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ទ្រង់បានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលទ្រង់បានសរសេរដោយផ្ទាល់ មកម៉ូសា។ |
នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើន។
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរឡើងមកឯអញនៅលើភ្នំឲ្យបាននៅឯណេះចុះ អញនឹងឲ្យក្រិត្យវិន័យ ហើយនឹងសេចក្ដីបង្គាប់ទាំងប៉ុន្មានដែលអញបានចារឹកទុកនៅបន្ទះថ្មដល់ឯង សំរាប់នឹងបង្រៀនដល់បណ្តាជន
នោះពួកគ្រូគេទូលផារ៉ោនថា នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ តែផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់គេសោះ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលទុក។
គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សេចក្ដីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះអញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
ប៉ុន្តែ បើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ
ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជានគរព្រះបានមកដល់អ្នករាល់គ្នាហើយ
ដោយបានសំដែងមកច្បាស់ថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែលយើងខ្ញុំបានតែងទុក ដោយការងារយើងខ្ញុំ មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងចិត្តខាងសាច់ឈាមវិញ
នោះទ្រង់ក៏កត់ចុះនៅបន្ទះថ្មនោះ តាមសេចក្ដីដែលបានកត់ពីលើកមុន គឺជាក្រឹត្យទាំង១០ប្រការ ដែលព្រះយេហូវ៉ាបានមានបន្ទូល ពីកណ្តាលភ្លើងមកឯងរាល់គ្នា នៅលើភ្នំ ក្នុងថ្ងៃដែលបានប្រជុំគ្នានោះ រួចព្រះយេហូវ៉ាទ្រង់បានប្រទានថ្មទាំង២មកអញវិញ
ទ្រង់បានមានបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្ដីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង
សេចក្ដីទាំងនេះ ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលចេញពីកណ្តាលភ្លើង ពីពពក នឹងពីងងឹតសូន្យសុង នៅលើភ្នំ មកពួកជំនុំនៃឯងរាល់គ្នា ដោយសំឡេងយ៉ាងខ្លាំ ហើយមិនបានបន្ថែមអ្វីទៀតសោះ រួចទ្រង់ក៏កត់សេចក្ដីទាំងនេះនៅលើបន្ទះថ្ម២ផ្ទាំង ប្រទានមកអញ
ទីនោះមានជើងពានមាស សំរាប់ដុតគ្រឿងក្រអូប នឹងហឹបនៃសេចក្ដីសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះមានចានមាសដាក់នំម៉ាន៉ា ក៏មានដំបងរបស់លោកអើរ៉ុនដែលប៉ិចឡើង នឹងបន្ទះថ្មនៃសេចក្ដីសញ្ញាផង