Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 10:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ទ្រង់​ក៏​កត់​ចុះ​នៅ​បន្ទះ​ថ្ម​នោះ តាម​សេចក្ដី​ដែល​បាន​កត់​ពី​លើក​មុន គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ពី​កណ្តាល​ភ្លើង​មក​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​បាន​ប្រជុំ​គ្នា​នោះ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ថ្ម​ទាំង​២​មក​អញ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌អង្គ​ក៏​បាន​សរសេរ​លើ​បន្ទះ​ថ្ម​នោះ តាម​សេចក្ដី​ដែល​បាន​សរសេរ​ពី​មុន គឺ​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​កណ្ដាល​ភ្លើង​មកកាន់​អ្នក​រាល់​គ្នា នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ប្រជុំ​នោះ ហើយ​ព្រះ‌យេហូវ៉ាក៏​បាន​ប្រគល់​បន្ទះ​ថ្ម​នោះ​មកខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​បាន​ចារ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​លើ​បន្ទះ​ថ្ម​មុន លើ​បន្ទះ​ថ្ម​ថ្មី​នេះ គឺ​បទ‌បញ្ជា​ទាំង​ដប់​ប្រការ ដែល​ព្រះអង្គ​បាន​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​លើ​ភ្នំ ក្នុង​ពេល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា រួច​ហើយ​ព្រះ‌អម្ចាស់​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ​មក​ឲ្យ​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​បាន​ចារ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​លើ​បន្ទះ​ថ្ម​មុន លើ​បន្ទះ​ថ្ម​ថ្មី​នេះ គឺ​បទ​បញ្ជា​ទាំង​ដប់​ប្រការ ដែល​ទ្រង់​បាន​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​លើ​ភ្នំ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា រួច​ហើយអុលឡោះ‌តាអាឡា​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ​មក​ឲ្យ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 10:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ​បាន​មាន​បន្ទូល​នឹង​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ី‌ណាយ​រួច​សព្វ​គ្រប់​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​សេចក្ដី​បន្ទាល់​ដល់​លោក ជា​សេចក្ដី​ដែល​ទ្រង់​បាន​សរសេរ​ចុះ​នឹង​បន្ទះ​ថ្ម​២​ផ្ទាំង ដោយ​អង្គុលី​ព្រះ‌ហស្ត។


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ដាប់​បន្ទះ​ថ្ម​២​ផ្ទាំង​ឲ្យ​ដូច​ជា​បន្ទះ​ថ្ម​២​ពី​មុន នោះ​អញ​នឹង​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ ដូច​បាន​កត់​នៅ​បន្ទះ​ថ្ម​ពី​មុន​នោះ ដែល​ឯង​បាន​បំបែក​ហើយ


លោក​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ ៤០​យប់ ឥត​មាន​បរិភោគ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​ទាំង​១០​ប្រការ នៅ​លើ​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ។


តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ឯង​បាន​សូម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប នៅ​ថ្ងៃ​ដែល​ប្រជុំ​នោះ​ថា សូម​កុំ​ឲ្យ​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ឬ​ឃើញ​ភ្លើង​ដ៏​ធំ​នេះ​ទៀត​ឡើយ ក្រែង​ខ្ញុំ​ត្រូវ​ស្លាប់


ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង ដែល​សរសេរ​ដោយ​អង្គុលី​ព្រះ‌ហស្ត​នៃ​ទ្រង់​នៅ​ថ្ម​ទាំង​២​នោះ មាន​កត់​ចុះ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ឯង​រាល់​គ្នា ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ នា​ថ្ងៃ​ដែល​ប្រជុំ​គ្នា​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម