នោះធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់អើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង
និក្ខមនំ 30:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យចាក់ប្រេងលើអើរ៉ុន នឹងពួកកូនលោក ព្រមទាំងញែកគេចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវចាក់ប្រេងលើអើរ៉ុន និងកូនរបស់គាត់ ព្រមទាំងញែកពួកគេចេញជាបរិសុទ្ធ ដើម្បីឲ្យពួកគេបានបំពេញមុខងារជាសង្ឃបម្រើយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកប្រេងនេះលាបលើអើរ៉ុន និងកូនប្រុសរបស់គាត់ ញែកពួកគេឲ្យបានវិសុទ្ធ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ អាល់គីតាប ចូរយកប្រេងនេះលាបលើហារូន និងកូនប្រុសរបស់គាត់ ញែកពួកគេឲ្យបានបរិសុទ្ធ ដើម្បីឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ |
នោះធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់អើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង
ត្រូវប្រាប់ដល់អស់អ្នកណាដែលមានគំនិតវាងវៃ ជាមនុស្សដែលអញបានបំពេញដោយដំរិះសព្វគ្រប់ ឲ្យគេធ្វើសំលៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកលោកចេញជាបរិសុទ្ធ សំរាប់នឹងធ្វើការងារជាសង្ឃដល់អញ
ត្រូវបំពាក់ឲ្យអើរ៉ុនបងឯង នឹងកូនលោកផង រួចត្រូវចាក់ប្រេងតាំងគេឡើង ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យបានធ្វើការងារជាសង្ឃដល់អញ
ត្រូវឲ្យញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធជាទីបំផុត ឯរបស់អ្វីដែលប៉ះនឹងរបស់ទាំងនោះៗនឹងបានបរិសុទ្ធដែរ
ត្រូវឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ប្រេងនេះត្រូវទុកជាប្រេងសំរាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធដល់អញ នៅអស់ទាំងដំណឯងរាល់គ្នាទៅ
ហើយចាក់ប្រេងដល់គេដូចជាបានចាក់ប្រេងឲ្យឪពុកគេដែរ ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ បុណ្យចាក់លាបប្រេងនេះនឹងបានសំរាប់ការងារជាសង្ឃដល់អ្នកទាំងនោះអស់កល្បជានិច្ច គ្រប់ទាំងដំណគេតទៅ។
ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះអើរ៉ុនក៏នៅស្ងៀម
រួចម៉ូសេក៏យកប្រេងលាប នឹងឈាមខ្លះដែលនៅលើអាសនាទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក នឹងសំលៀកបំពាក់របស់ពួកកូននោះផង ហើយញែកអើរ៉ុននឹងសំលៀកបំពាក់លោក ព្រមទាំងពួកកូនលោក នឹងសំលៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។
នេះហើយជាឈ្មោះរបស់ពួកកូនអើរ៉ុន ដែលគេបានចាក់ប្រេងតាំងឡើងធ្វើជាសង្ឃ ហើយបានញែកចេញសំរាប់នឹងបំរើក្នុងការងារជាសង្ឃ