Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ត្រូវ​ចាក់​ប្រេង​លើ​អើរ៉ុន និង​កូន​របស់​គាត់ ព្រម​ទាំង​ញែក​ពួក‌គេ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បាន​បំពេញ​មុខ​ងារ​ជា​សង្ឃ​បម្រើ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ចូរ​យក​ប្រេង​នេះ​លាប​លើ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ញែក​ពួក​គេ​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 រួច​ត្រូវ​ឲ្យ​ចាក់​ប្រេង​លើ​អើរ៉ុន នឹង​ពួក​កូន​លោក ព្រម​ទាំង​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ចូរ​យក​ប្រេង​នេះ​លាប​លើ​ហារូន និង​កូន​ប្រុស​របស់​គាត់ ញែក​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។

សូមមើលជំពូក ចម្លង




និក្ខមនំ 30:30
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ធៀប​ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​ចាក់​លើ​ក្បាល ក៏​ហូរ​ចុះ​មក​ដល់​ពុក​ចង្កា គឺ​ជា​ពុក​ចង្កា​របស់​លោក​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង!


ត្រូវ​ប្រាប់​អស់​អ្នក​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​យើង​បាន​បំពេញ​ដោយវិញ្ញាណ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ឲ្យ​គេ​ធ្វើ​សម្លៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​គាត់​ជា​បរិសុទ្ធ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង។


ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​របស់​អ្នក និង​កូន​ប្រុសៗ​របស់​គាត់ រួច​ត្រូវ​ចាក់​ប្រេងតែង​តាំងពួក‌គេ​ឡើង ហើយ​ញែក​ពួក‌គេ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បានបំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។


ត្រូវ​ញែក​របស់​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​បំផុត ឯ​អ្វីៗ​ដែល​ប៉ះ​នឹង​របស់​ទាំង​នោះ ក៏​នឹង​ទៅ​ជា​បរិសុទ្ធ​ដែរ។


ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "នេះ​ជា​ប្រេង​សម្រាប់​ពិធី​លាប​តាំង​របស់​យើង គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នា​តទៅ។


ហើយ​ចាក់​ប្រេង​តែង​តាំង​ពួក‌គេ ដូច​ជា​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក‌គេ​ដែរ ដើម្បី​ឲ្យ​គេ​បាន​បំពេញ​មុខ​ងារ​ជា​សង្ឃ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​នឹង​បញ្ជាក់​ថា ពួក‌គេ​នឹង​បាន​ជា​សង្ឃ​ជាប់​នៅ​រៀង​រហូត គ្រប់​ជំនាន់​ត​ទៅ»។


លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


ក៏​ចាក់​ប្រេង​ខ្លះ​លើ​ក្បាល​លោក​អើរ៉ុន ទាំង​លាប​ឲ្យ​បាន​បរិសុទ្ធ


រួច​លោក​ម៉ូសេ​ក៏​យក​ប្រេង​លាប និង​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា​ទៅ​ប្រោះ​លើ​លោក​អើរ៉ុន លើ​សម្លៀក‌បំពាក់​របស់​លោក ព្រម​ទាំង​លើ​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​របស់​ពួក​កូន​នោះ​ផង ហើយ​ញែក​លោក​អើរ៉ុន និង​សម្លៀក‌បំពាក់​លោក ព្រម​ទាំង​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​របស់​គេ​ចេញ​ជា​បរិសុទ្ធ​ទាំង​អស់។


នេះ​ជា​ឈ្មោះ​កូន​របស់​អើរ៉ុន ដែលទទួល​ការ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​សង្ឃ ហើយ​លោក​បាន​តែង​តាំង​ពួកគេ​ឲ្យ​បម្រើ​ការ‌ងារ​ជា​សង្ឃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម