រីឯដំណើរឯទៀតពីសាឡូម៉ូន នឹងការដែលទ្រង់បានធ្វើទាំងប៉ុន្មាន ហើយប្រាជ្ញារបស់ទ្រង់ នោះសុទ្ធតែកត់ទុក ក្នុងសៀវភៅ ពីកិច្ចការរបស់សាឡូម៉ូនហើយ
នាងអេសធើរ 10:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអស់ទាំងកិច្ចការនៃព្រះចេស្តា នឹងឥទ្ធិឫទ្ធិរបស់ទ្រង់ ព្រមទាំងរឿងសព្វគ្រប់ពីសក្តិយសរបស់ម៉ាដេកាយ ដែលស្តេចបានតាំងលោកឡើងដល់ថ្នាក់ណា នោះសុទ្ធតែបានកត់ទុក ក្នុងសៀវភៅរបាក្សត្ររបស់ពួកស្តេចសាសន៍មេឌី នឹងសាសន៍ពើស៊ីហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអស់ទាំងកិច្ចការនៃព្រះចេស្តា និងឥទ្ធិឫទ្ធិរបស់ស្ដេច ព្រមទាំងរឿងសព្វគ្រប់ពីសក្តិយសដ៏ខ្ពង់ខ្ពស់របស់ម៉ាដេកាយ ដែលស្តេចបានតាំងលោក សុទ្ធតែបានកត់ត្រាទុកក្នុងសៀវភៅរបាក្សត្ររបស់ស្តេចស្រុកមេឌី និងស្រុកពើស៊ីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឫទ្ធិអំណាច និងវីរភាពរបស់ព្រះរាជា ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីព្រះរាជាប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកមេឌី និងពែរ្ស។ អាល់គីតាប ឫទ្ធិអំណាច និងវីរភាពរបស់ស្តេច ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីស្តេច ប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកមេឌី និងពែរ្ស។ |
រីឯដំណើរឯទៀតពីសាឡូម៉ូន នឹងការដែលទ្រង់បានធ្វើទាំងប៉ុន្មាន ហើយប្រាជ្ញារបស់ទ្រង់ នោះសុទ្ធតែកត់ទុក ក្នុងសៀវភៅ ពីកិច្ចការរបស់សាឡូម៉ូនហើយ
រីឯដំណើរឯទៀតពីយេរ៉ូបោម គឺពីទ្រង់ធ្វើចំបាំងយ៉ាងណា ហើយសោយរាជ្យយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ
ឯដំណើរឯទៀតពីអ័ហាប់ នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ នឹងអស់ទាំងទីក្រុងដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
លុះកាលគេស៊ើបសួររកពីរឿងនោះទៅ ក៏ឃើញពិតដូច្នោះមែន រួចគេចងកអ្នកទាំង២ព្យួរនៅដើមឈើ ហើយគេកត់រឿងនោះទុកក្នុងរបាក្សត្រនៅចំពោះស្តេច។
នៅវេលាយប់ថ្ងៃនោះឯង ស្តេចទ្រង់ផ្ទំមិនលក់ទេ ដូច្នេះ ទ្រង់បង្គាប់ឲ្យគេយកសៀវភៅ ដែលកត់អស់ទាំងរឿងទុកសំរាប់ពង្សាវតារមក រួចគេក៏អានមើលថ្វាយស្តេច
ឯម៉ាដេកាយលោកចេញពីចំពោះស្តេចទៅ ទាំងស្លៀកពាក់ប្រដាប់របស់ក្រមហ្លួងពណ៌ខៀវ ហើយស មានពាក់មកុដមាសយ៉ាងធំ នឹងអាវវែង សំពត់ខ្លូតទេសពណ៌ស្វាយផង នោះពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ
ស្តេចទ្រង់ក៏ដោះព្រះទំរង់ ដែលបានដកយកពីហាម៉ានប្រគល់ទៅម៉ាដេកាយវិញ ហើយអេសធើរក៏តាំងលោកឡើង ឲ្យត្រួតលើផ្ទះរបស់ហាម៉ាន។
ពីព្រោះម៉ាដេកាយបានឡើងជាអ្នកធំ ក្នុងព្រះរាជដំណាក់ ហើយកិត្តិនាមលោកក៏ផ្សាយសុសសាយទួទៅ គ្រប់ទាំងខេត្ត ដ្បិតម៉ាដេកាយនេះបានកាន់តែមានអំណាចឡើងជាដរាប
៙ ទ្រង់បានប្រទានខែល ជាសេចក្ដីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ ព្រះហស្តស្តាំទ្រង់បានទប់ទល់ទូលបង្គំ ហើយសេចក្ដីស្រទន់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំបានជាធំ
នោះស្តេចទ្រង់ក៏តាំងដានីយ៉ែលឡើងជាធំ ទ្រង់ប្រទានអំណោយទានយ៉ាងវិសេសជាច្រើនដល់លោក ព្រមទាំងតាំងលោក ឲ្យត្រួតលើខេត្តបាប៊ីឡូនទាំងមូល ហើយឲ្យបានជាអធិបតី លើពួកអ្នកប្រាជ្ញទាំងប៉ុន្មាន នៅក្រុងបាប៊ីឡូនផង