នាងអេសធើរ 10:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឯស្តេចអ័ហាស៊ូរុស ទ្រង់ដាក់ឲ្យមានពន្ធដារដល់ពួកអ្នកស្រុក នឹងពួកដែលនៅកោះសមុទ្រទាំងប៉ុន្មាន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះបាទអ័ហាស៊ូរុសបានបង្ខំប្រជាជនដែលរស់នៅលើដីគោក និងនៅលើកោះនានាក្នុងផ្ទៃសមុទ្រ ឲ្យបង់ពន្ធដា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះចៅអហាស៊ូរុសបានបង្ខំប្រជាជនដែលរស់លើដីគោក និងនៅតាមកោះនានា ឲ្យបង់ពន្ធដារ។ សូមមើលជំពូកអាល់គីតាប1 ស្តេចអហាស៊ូរុសបានបង្ខំប្រជាជនដែលរស់លើដីគោក និងនៅតាមកោះនានា ឲ្យបង់ពន្ធដារ។ សូមមើលជំពូក |
ដូច្នេះ នៅវេលានោះឯង គឺថ្ងៃ២៣ ខែទី៣ ជាខែជេស្ឋ នោះគេបានហៅពួកស្មៀនហ្លួងមក កត់អស់ទាំងសេចក្ដីដែលម៉ាដេកាយបង្គាប់ដល់ពួកសាសន៍យូដា ពួកចៅហ្វាយខេត្ត នឹងពួកចៅហ្វាយស្រុក ហើយពួកអ្នកជាប្រធាននៅគ្រប់ទាំង១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គរហូតដល់ស្រុកអេធីយ៉ូពី គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិ នឹងដល់គ្រប់ទាំងសាសន៍ តាមភាសារបស់គេ ហើយដល់សាសន៍យូដា តាមអក្សរ តាមភាសារបស់គេដែរ