នាងអេសធើរ 10:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដ្បិតម៉ាដេកាយ ជាសាសន៍យូដា លោកជាអ្នកបន្ទាប់នឹងស្តេចអ័ហាស៊ូរុសនោះឯង ហើយក៏ជាអ្នកធំក្នុងពួកសាសន៍យូដា ព្រមទាំងមានពួកបងប្អូនលោកយ៉ាងសន្ធឹករាប់អានផង ដោយលោករកតែសេចក្ដីល្អដល់សាសន៍របស់ខ្លួន ហើយនិយាយជាពាក្យស្រគត់ស្រគំដល់ជាតិផង។:៚ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតម៉ាដេកាយ ជាសាសន៍យូដា មានតំណែងបន្ទាប់ពីព្រះបាទអ័ហាស៊ូរុស លោកជាអ្នកធំក្នុងចំណោមពួកសាសន៍យូដា ហើយពួកបងប្អូនរបស់លោកយ៉ាងច្រើនគោរពរាប់អានលោក ព្រោះលោកស្វែងរកសេចក្ដីល្អដល់ប្រជាជនរបស់លោក ហើយនិយាយជាពាក្យស្រគត់ស្រគំដល់មនុស្សទាំងអស់។:៚ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 លោកម៉ាដេកាយ ដែលជាជនជាតិយូដា បានទទួលតំណែងធំជាងគេ បន្ទាប់ពីព្រះចៅអហាស៊ូរុស។ លោកជាវរជនមួយរូបរបស់ជនជាតិយូដា ដែលជនរួមជាតិរបស់លោកគោរពស្រឡាញ់គ្រប់ៗគ្នា។ លោកតែងតែផ្ដល់ផលប្រយោជន៍ និងសេចក្ដីសុខជូនប្រជាជនរបស់លោកជានិច្ច៕ សូមមើលជំពូកអាល់គីតាប3 លោកម៉ាដេកាយ ដែលជាជនជាតិយូដា បានទទួលតំណែងធំជាងគេ បន្ទាប់ពីស្តេចអហាស៊ូរុស។ គាត់ជាវរជនមួយនាក់របស់ជនជាតិយូដា ដែលជនរួមជាតិរបស់គាត់គោរពស្រឡាញ់គ្រប់ៗគ្នា។ គាត់តែងតែផ្តល់ផលប្រយោជន៍ និងសេចក្ដីសុខជូនប្រជាជនរបស់គាត់ជានិច្ច៕ សូមមើលជំពូក |