ដាវីឌក៏ប្រាប់ ឲ្យមេពួកលេវីដំរូវ ឲ្យពួកចំរៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង នឹងឈឹង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ
ទំនុកតម្កើង 98:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុង គឺដោយចាប់ស៊ុង ហើយដោយសំឡេងដ៏ពីរោះ ព្រះគម្ពីរខ្មែរសាកល ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដោយពិណហាប គឺដោយពិណហាប និងសូរទំនុកភ្លេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ា ដោយចាប់ស៊ុង គឺដោយចាប់ស៊ុង និងដោយសំឡេងដ៏ពីរោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ អាល់គីតាប ចូរច្រៀង គីតាបសាបូរជូនអុលឡោះតាអាឡា ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ |
ដាវីឌក៏ប្រាប់ ឲ្យមេពួកលេវីដំរូវ ឲ្យពួកចំរៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង នឹងឈឹង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ
គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បាននាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាឡើងមក ដោយសំរែកអរសប្បាយ នឹងសូរស្នែង ត្រែ ហើយនឹងឈឹង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។
ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈឹង ពិណ នឹងស៊ុងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ នឹងកាឌ់ជាអ្នកមើលឆុតរបស់ទ្រង់ ហើយនឹងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដោយពាក្យអរព្រះគុណ ចូរច្រៀងបទសរសើរដល់ព្រះនៃយើងខ្ញុំ ដោយចាប់ស៊ុង
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដោយចាប់ស៊ុង ហើយច្រៀងសរសើរថ្វាយទ្រង់ ដោយដេញពិណខ្សែ១០
៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ ដោយពិណដែរ គឺនឹងសរសើរពីសេចក្ដីពិតរបស់ទ្រង់ ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំនឹងច្រៀងសរសើរថ្វាយទ្រង់តាមស៊ុង
ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តក្រុងស៊ីយ៉ូន ទ្រង់បានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលព្រៃនោះត្រឡប់ដូចជាសួនរបស់ព្រះយេហូវ៉ាដែរ នឹងមានសេចក្ដីអំណរ នឹងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ នឹងសំឡេងពីរំពីរោះផង។
លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ នឹងពួកចាស់ទុំ២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ុង នឹងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ