តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ
ទំនុកតម្កើង 89:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បង្ក្រាបការលើកកំពស់នៃសមុទ្រ កាលណារលកកំរើកឡើង នោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់គ្រប់គ្រងលើសមុទ្របក់បោក; នៅពេលរលករបស់វាខ្ជោលឡើង ព្រះអង្គទ្រង់ធ្វើឲ្យវាស្ងប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ កាលណារលកកម្រើកឡើង ព្រះអង្គធ្វើឲ្យវាស្ងប់ទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ នៅពេលរលកសមុទ្រកក្រើកឡើង ព្រះអង្គបានធ្វើឲ្យស្ងប់ទៅវិញ។ អាល់គីតាប ទ្រង់បង្ក្រាបអំនួតរបស់សមុទ្រ នៅពេលរលកសមុទ្រកក្រើកឡើង ទ្រង់បានធ្វើឲ្យស្ងប់ទៅវិញ។ |
តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ
ព្រះយេហូវ៉ាទ្រង់បានគង់នៅវេលាជំនន់លោកីយ អើ ព្រះយេហូវ៉ាទ្រង់គង់ជាព្រះមហាក្សត្រ នៅអស់កល្បជានិច្ច
ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង ព្រមទាំងសូរសន្ធឹកនៃរលក នឹងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះរបស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កំឡាំងផង។
គឺទ្រង់សំដែងសេចក្ដីសប្បុរស ដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់ពួកព្ធយុកោ ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ទ្រង់ជាព្រះដ៏ធំហើយមានឫទ្ធិ ព្រះនាមទ្រង់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ទ្រង់ស្តីបន្ទោសដល់សមុទ្រ ក៏ធ្វើឲ្យគោកទៅ ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ ចំណែកឯស្រុកបាសានក៏រោយរៀវចុះ ព្រមទាំងស្រុកកើមែលផង ឯផ្ការបស់ព្រៃល្បាណូនក៏ស្រពោនដែរ
កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ
នោះគេមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។