Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ជា​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ តើ​នរណា​ខ្លាំងពូកែ​ដូច​ព្រះអង្គ​? ព្រះយេហូវ៉ា​អើយ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅ​ជុំវិញ​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ព្រះ‌អង្គ? ឱ​ព្រះ‌យេហូវ៉ា អើយ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឱ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព ទាំង​មូល​អើយ គ្មាន​នរណា​មាន​ឫទ្ធា‌នុភាព​ដូច​ព្រះអង្គ​ឡើយ! ព្រះអង្គ​ប្រកប​ទៅ​ដោយ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ឱ​អុលឡោះ‌តាអាឡា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព ទាំង​មូល​អើយ គ្មាន​នរណា​មាន​អំណាច​ដូច​ទ្រង់​ឡើយ! ទ្រង់​ប្រកប​ទៅ​ដោយ ចិត្ត​ស្មោះ‌ស្ម័គ្រ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​ទ្រង់​អើយ


ពី​ទិស​ខាង​ជើង​មាន​ចេញ​ជា​រស្មី​ដ៏​រុងរឿង តែ​ព្រះ‌ទ្រង់​មាន​ឫទ្ធា‌នុភាព​គួរ​ស្ញែង​ខ្លាច


បើ​នឹង​គិត​ប្រើ​កំឡាំង នោះ​មើល ទ្រង់​ក៏​ខ្លាំង​ជាង​ទៅ​ទៀត ឬ​បើ​គិត​ពី​សេចក្ដី​ជំនុំ​ជំរះ នោះ​ទ្រង់​មាន​បន្ទូល​មក​ថា តើ​អ្នក​ណា​នឹង​កោះ​ហៅ​អញ


ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​ទ្រង់​ធំ​ប្រសើរ ហើយ​មាន​ឫទ្ធា‌នុភាព​ក្រៃ‌លែង ឯ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំង​អស់


តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា គឺ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ចេស្តា នឹង​ឥទ្ធិ‌ឫទ្ធិ ជា​ព្រះ‌យេហូវ៉ា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចំបាំង


អស់​ទាំង​ឆ្អឹង​នៃ​ទូលបង្គំ​នឹង​ពោល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់ ដែល​ទ្រង់​ជួយ​មនុស្ស​ក្រីក្រ​ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន អើ ទាំង​ពួក​ក្រីក្រនឹង​មនុស្ស​កំសត់​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន


ឯ​សេចក្ដី​សុចរិត​របស់​ទ្រង់ ឱ​ព្រះ‌អង្គ​អើយ នោះ​ខ្ពស់​ណាស់ ចំណែក​ឯ​ទ្រង់​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ ឱ​ព្រះ‌អង្គ​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់។


ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ មនុស្ស​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ។


ទ្រង់​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ក៏​ខ្ពស់​ណាស់


ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន ក្នុង​អស់​ពួក​ខ្លាំង​ពូកែ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា


ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អ្នក​ចំអក​ឡក‌ឡឺយ​ទៀត ក្រែង​ចំណង​របស់​អ្នក​រាល់​គ្នា​ត្រូវ​រឹត‌រួត​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ថា បាន​សំរេច​ឲ្យ​មាន​ការ​បំផ្លាញ​នៅ​គ្រប់​លើ​ផែនដី​ហើយ។


ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ នឹង​ព្រះ‌ពាហុ​ដ៏​លើក​សំរេច គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ


សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ ដ្បិត​រាជ្យ ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់‌កល្ប​ជានិច្ច អាម៉ែន


ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​នោះ​ទេ គឺ​ជា​ពួក​ខ្មាំង​សត្រូវ​នឹង​យើង ដែល​ធ្វើ​បន្ទាល់​ថា​ដូច្នោះ​ផង


មិន​ត្រូវ​ឲ្យ​ឯង​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ទ្រង់​គង់​កណ្តាល​ពួក​ឯង​ហើយ


ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ទ្រង់​ជ្រាប​ហើយ ពួក​អ៊ីស្រាអែល​ក៏​នឹង​ដឹង​ដែរ បើ​យើង​រាល់​គ្នា​បាន​ស្អាង​អាសនា​នេះ ដោយ​បះ‌បោរ ឬ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា


ដូច្នេះហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​វិញ


គ្មាន​ព្រះ​ណា​បរិសុទ្ធ ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ទ្រង់​គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ ក៏​គ្មាន​ព្រះ​ឯ​ណា​ដែល​ទុក​ជា​ថ្មដា ឲ្យ​ដូច​ព្រះ​នៃ​យើង​ខ្ញុំ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម