ពួកអ្នកទាំងនេះជាពួកជាងស្មូន ហើយក៏នៅកណ្តាលដំណាំនឹងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។
ទំនុកតម្កើង 81:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំឡេងនោះក៏ថា អញបានដាក់បន្ទុកចុះពីស្មាវា ហើយឲ្យដៃវារួចពីការកាន់កញ្ច្រែង ព្រះគម្ពីរខ្មែរសាកល “យើងបានដកបន្ទុកចេញពីស្មារបស់គេ; ដៃរបស់គេបានរួចពីការលើកកញ្ឆេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «យើងបានដោះបន្ទុកចេញពីស្មារបស់អ្នក ហើយក៏យកកញ្ច្រែងចេញពីដៃរបស់អ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានយកអម្រែកដ៏ធ្ងន់ចុះពីស្មាអ្នក ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ! អាល់គីតាប យើងបានយកអំរែកដ៏ធ្ងន់ចុះពីស្មាអ្នក ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ! |
ពួកអ្នកទាំងនេះជាពួកជាងស្មូន ហើយក៏នៅកណ្តាលដំណាំនឹងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។
កាលសាសន៍អ៊ីស្រាអែល បានចេញពីស្រុកអេស៊ីព្ទ គឺកាលពូជពង្សនៃយ៉ាកុប បានចេញពីសាសន៍ ដែលមានភាសាទីទៃ
ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ា គេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា
ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វ គង់តែនឹងមានស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់ ហើយរោមក៏ស្រោបដោយមាសលឿង
ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអនឹងឥដ្ឋ ព្រមទាំងការនៅចំការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។
ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
នៅថ្ងៃនោះបន្ទុកដែលគេដាក់លើឯងនឹងបាត់ចេញពីស្មាឯងទៅ ហើយនឹមដែលគេដាក់លើឯងនឹងបាត់ចេញពីកឯងដែរ ឯនឹមនោះនឹងត្រូវបំផ្លាញ ដោយព្រោះពិធីលាបប្រេង។
ដ្បិតទ្រង់បានបំបាក់នឹម ដែលសង្កត់លើគេ នឹងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង