៙ ទ្រង់បានយកដើមទំពាំងបាយជូរ១ពីស្រុកអេស៊ីព្ទមក ក៏បណ្តេញអស់ទាំងសាសន៍ដទៃចេញ ហើយបានដាំដើមនោះវិញ
ទំនុកតម្កើង 80:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាដើមដែលព្រះហស្តស្តាំទ្រង់បានដាំ ជាខ្នែងដែលទ្រង់បានធ្វើឲ្យមានកំឡាំងសំរាប់អង្គទ្រង់ ព្រះគម្ពីរខ្មែរសាកល គឺដើមដែលព្រះហស្តស្ដាំរបស់ព្រះអង្គបានដាំ និងមែកដែលព្រះអង្គបានធ្វើឲ្យរឹងមាំសម្រាប់អង្គទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាដើមដែលព្រះហស្តស្តាំរបស់ព្រះអង្គបានដាំ ជាកូនដែលព្រះអង្គបានធ្វើ ឲ្យមានកម្លាំងសម្រាប់អង្គទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមការពារចម្ការទំពាំងបាយជូរ ដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់ គឺបុត្រដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង! អាល់គីតាប សូមការពារចម្ការទំពាំងបាយជូរ ដែលទ្រង់បានដាំ ដោយទ្រង់ផ្ទាល់ គឺបុត្រាដែលទ្រង់បានពង្រឹងឲ្យមាំមួនឡើង! |
៙ ទ្រង់បានយកដើមទំពាំងបាយជូរ១ពីស្រុកអេស៊ីព្ទមក ក៏បណ្តេញអស់ទាំងសាសន៍ដទៃចេញ ហើយបានដាំដើមនោះវិញ
ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង
មានលំពង់១នឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែក១ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ
ឥឡូវនេះ ទ្រង់មានបន្ទូលមកខ្ញុំ គឺព្រះយេហូវ៉ា ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបំរើទ្រង់ សំរាប់នឹងនាំពួកយ៉ាកុបមកឯទ្រង់វិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯទ្រង់ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំទ្រង់ជាកំឡាំងនៃខ្ញុំ
សូមទ្រង់ពិចារណាពីលើស្ថានសួគ៌ ហើយទតមើលពីទីលំនៅនៃសេចក្ដីបរិសុទ្ធ នឹងសិរីល្អរបស់ទ្រង់ តើសេចក្ដីខ្មីឃ្មាត នឹងឫទ្ធានុភាពរបស់ទ្រង់ នៅឯណា ឯសេចក្ដីកន្លេងក្នុងព្រះហឫទ័យ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះបានបង្ខាំងទុក នៅចំពោះទូលបង្គំហើយ
អញបានផ្សាំឯងទុកជាទំពាំងបាយជូរសំរាំង ជាពូជយ៉ាងល្អបំផុត ចុះធ្វើដូចម្តេចឲ្យឯងបានក្លាយទៅជាខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់អញដូច្នេះ
ឱយេសួរជាសំដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយនឹងឯងផង ព្រោះគេជាពួកដែលជាទីអស្ចារ្យ ដ្បិតមើល អញនឹងឲ្យអ្នកបំរើរបស់អញឈ្មោះ«លំពង់»ចេញមក
ហើយប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ មើលមនុស្សដែលឈ្មោះថា «លំពង់» នឹងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង
ទ្រង់ក៏ចាប់តាំងមានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចថា មានមនុស្សម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ នឹងសង់ប៉ម ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ
សូមទ្រង់ទតមកពីទីលំនៅបរិសុទ្ធរបស់ទ្រង់នៅស្ថានសួគ៌ ហើយប្រទានពរដល់សាសន៍អ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់ ព្រមទាំងដីដែលទ្រង់បានប្រទានមកយើងខ្ញុំផង គឺជាស្រុកនេះដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ ដូចជាទ្រង់បានស្បថនឹងពួកឰយុកោយើងខ្ញុំហើយ។