ទំនុកតម្កើង 78:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន ព្រះគម្ពីរខ្មែរសាកល នៅចំពោះដូនតារបស់ពួកគេ ព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យនៅដែនដីអេហ្ស៊ីប គឺនៅវាលសូអាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ព្រះអង្គបានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ អាល់គីតាប នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ទ្រង់បានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ |
ការនោះកើតមក ដោយព្រោះតែពួកកូនចៅអ៊ីស្រាអែលបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃគេ ដែលទ្រង់បាននាំគេឡើងចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ហើយដោយព្រោះគេបានកោតខ្លាចដល់ព្រះដទៃ
ក៏សំដែងទីសំគាល់ នឹងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក នឹងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកឰយុកោទាំងនោះ ដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ
៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសំគាល់ នឹងការអស្ចារ្យ ទៅកណ្តាលឯងហើយ គឺឲ្យកើតដល់ផារ៉ោន នឹងពួកមហាតលិកទាំងអស់គ្នា
រួចមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា មើល អញបានឲ្យឯងធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងឯងនឹងធ្វើជាអ្នកប្រកាសរបស់ឯង
ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេរបស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យឯងរាល់គ្នានឹងទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ
ឯពួកចៅហ្វាយនៃក្រុងសូអាន គេបានទៅជាល្ងីល្ងើហើយ ពួកចៅហ្វាយនៃក្រុងណូព គេត្រូវបញ្ឆោត ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ គេបាននាំស្រុកអេស៊ីព្ទឲ្យវង្វេង
ហើយនឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសំរេចសេចក្ដីយុត្តិធម៌ដល់ក្រុងនរផង
គេឡើងពីខាងត្បូងទៅដល់ហេប្រុន នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ នឹងតាលម៉ាយ ជាកូនអ័ណាក់ (ឯក្រុងហេប្រុននេះ បានសង់៧ឆ្នាំមុនក្រុងសូអាន ដែលនៅស្រុកអេស៊ីព្ទ)
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ នឹងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ
ហើយទ្រង់បានធ្វើទីសំគាល់ នឹងការអស្ចារ្យដ៏ជាធំ ហើយវេទនាផង ដល់ពួកស្រុកអេស៊ីព្ទ នឹងផារ៉ោន ព្រមទាំងវង្សារបស់ទ្រង់ផង នៅភ្នែកយើងរាល់គ្នា
គេក៏ជំរាបថា យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮល្បីព្រះនាមទ្រង់ នឹងពីអស់ទាំងការដែលទ្រង់បានធ្វើនៅស្រុកអេស៊ីព្ទហើយ