ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា
ទំនុកតម្កើង 74:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំភ្លេចពីសូរសំរែករបស់ពួកតតាំងនឹងទ្រង់ ឬសូរទ្រហឹងអឺងកងរបស់ពួកអ្នកដែលលើកគ្នា មកទាស់នឹងទ្រង់ ដែលចេះតែឮឡើងជានិច្ចនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល សូមកុំភ្លេចសំឡេងរបស់ពួកខ្មាំងសត្រូវព្រះអង្គឡើយ; សូរសន្ធឹករបស់អ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គកើនឡើងជានិច្ច!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ គឺសូរទ្រហឹងអឺងកងរបស់អស់អ្នកដែលលើកគ្នា ទាស់នឹងព្រះអង្គ ដែលចេះតែឮឡើងឥតឈប់ឈរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំបំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ គឺគេបានស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ ឥតឈប់ឈរឡើយ។ អាល់គីតាប សូមកុំបំភ្លេចសំរែកនៃខ្មាំងសត្រូវរបស់ទ្រង់ គឺគេបានស្រែកយ៉ាងអឺងកងទាស់នឹងទ្រង់ ឥតឈប់ឈរឡើយ។ |
ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា
ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង ព្រមទាំងសូរសន្ធឹកនៃរលក នឹងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
៙ ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ នៅកណ្តាលជំនុំរបស់ទ្រង់ គេបានលើកទង់របស់គេឡើងជាទីសំគាល់
ដោយព្រោះឯងខឹងនឹងអញដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់ឯង បានឮមកដល់ត្រចៀកអញ នោះអញនឹងដាក់កន្លុះរបស់អញ នៅច្រមុះឯង នឹងដែកបង្ខាំរបស់អញនៅមាត់ឯង ហើយអញនឹងញាក់ឯងឲ្យវិលត្រឡប់ទៅតាមផ្លូវដដែលដែលឯងបានមកនោះវិញ។
ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាងបានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ
ចូរក្រោកឡើងទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ ពីព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខអញហើយ
គេនឹងច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា។