ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយ ហើយពួកខ្មាំងសត្រូវ នឹងពួកអ្នកដែលសងសឹងផង។
ទំនុកតម្កើង 74:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះ ដល់កាលណា តើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ តើបច្ចាមិត្តនឹងត្មះតិះដៀលដល់ពេលណាទៀត? តើខ្មាំងសត្រូវនឹងប្រមាថព្រះនាមរបស់ព្រះអង្គជាដរាបឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ តើឲ្យបច្ចាមិត្តត្មះតិះដៀល ដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គរហូតឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ តើឲ្យបច្ចាមិត្ត ត្មះតិះដៀលព្រះអង្គដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថ ព្រះនាមព្រះអង្គដល់កាលណាទៀត? អាល់គីតាប ឱអុលឡោះអើយ តើឲ្យបច្ចាមិត្ត ត្មះតិះដៀលទ្រង់ដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថ នាមទ្រង់ដល់កាលណាទៀត? |
ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយ ហើយពួកខ្មាំងសត្រូវ នឹងពួកអ្នកដែលសងសឹងផង។
ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់
ឱព្រះអម្ចាស់អើយ ឯការដែលពួកអ្នកជិតខាងយើងខ្ញុំ បានត្មះតិះដៀលដល់ទ្រង់ នោះសូមសងទៅលើទ្រូងគេ១ជា៧វិញ
៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ តើទ្រង់នឹងពួនអង្គទ្រង់នៅជានិច្ចឬ សេចក្ដីក្រោធរបស់ទ្រង់នឹងឆួលឆេះដូចជាភ្លើង ដល់កាលណាទៀត
តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណា ដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
ម្នាក់ក៏និយាយដល់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា តើកាលណាបានដល់ចុងបំផុតនៃការអស្ចារ្យទាំងនេះ
ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា