Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 74:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ឱ​ព្រះ‌ជាម្ចាស់​អើយ តើ​ឲ្យ​បច្ចា‌មិត្ត ត្មះ‌តិះ‌ដៀល​ព្រះអង្គ​ដល់​ពេល​ណា? តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ ព្រះ‌នាម​ព្រះអង្គ​ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ឱ​ព្រះ​អើយ តើ​បច្ចាមិត្ត​នឹង​ត្មះតិះដៀល​ដល់ពេលណា​ទៀត​? តើ​ខ្មាំងសត្រូវ​នឹង​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​ជាដរាប​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឱ​ព្រះ​អើយ តើ​ឲ្យ​បច្ចា‌មិត្ត‌ត្មះតិះ​ដៀល ដល់​ពេល​ណា? តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ​រហូត​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឱ​ព្រះ‌អង្គ​អើយ ពួក​ទាស់​ទទឹង​នឹង​ដៀល‌ត្មះ ដល់​កាល​ណា តើ​ពួក​ខ្មាំង​សត្រូវ​នឹង​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ឱ​អុលឡោះ​អើយ តើ​ឲ្យ​បច្ចា‌មិត្ត ត្មះ‌តិះ‌ដៀល​ទ្រង់​ដល់​ពេល​ណា? តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ នាម​ទ្រង់​ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 74:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំ នាំ​គ្នា​និយាយ​បន្តុះ‌បង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។


ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង សូម​រំដោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស


ព្រះ‌អម្ចាស់​អើយ ប្រជា‌ជាតិ​ជិត​ខាង បាន​ធ្វើ​ឲ្យ​ព្រះអង្គ​បាត់​បង់​កិត្តិយស ដូច្នេះ សូម​ធ្វើ​ឲ្យ​គេ​បាត់​បង់​កិត្តិយស​វិញ មួយ​ជា​ប្រាំ‌ពីរ។


ព្រះ‌អម្ចាស់​អើយ តើ​ព្រះអង្គ​ធ្វើ​ព្រងើយ​កន្តើយ​ដល់​កាល​ណា​ទៀត តើ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ នៅ​តែ​ឆាប‌ឆេះ​ដល់​ពេល​ណា​ទៀត?


តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា? តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។


បុរស​ម្នាក់​ពោល​ទៅ​កាន់​ទេវតា​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា៖ «តើ​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​ចប់​នៅ​ពេល​ណា?»។


អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថា: «ឱ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ​ដ៏វិសុទ្ធ* និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ព្រះអង្គ​រក​យុត្តិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម