ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ភ្នំ​បាសាន​ជា​ភ្នំ​នៃ​ព្រះ ភ្នំ​បាសាន​ក៏​មាន​កំពូល​ខ្ពស់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ភ្នំ​បាសាន​ជា​ភ្នំ​របស់​ព្រះ ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូលច្រើន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ភ្នំ​នៃ​ព្រះ ភ្នំ​បាសាន ឱ​ភ្នំ​ដែល​មាន​កំពូល​ច្រើន ភ្នំ​បាសានអើយ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ភ្នំ​បាសាន​ជា​ភ្នំ​ដ៏​សក្ការៈ​មួយ ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូល​យ៉ាង​ច្រើន។

សូមមើលជំពូក

អាល់គីតាប

ភ្នំ​បាសាន​ជា​ភ្នំ​ដ៏​អស្ចារ្យ​មួយ ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូល​យ៉ាង​ច្រើន។

សូមមើលជំពូក



ទំនុកតម្កើង 68:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​បាន​តាំង​ស្តេច​របស់​អញ​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ។


សូម​ទ្រង់​ឃ្វាល​រាស្ត្រ​ទ្រង់ ដោយ​ដំបង​របស់​ទ្រង់ គឺ​ហ្វូង​ចៀម​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្តាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន នឹង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ


គឺ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល នឹង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ហើយ​នឹង​អេទ្រី គឺ​ជា​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​នគរ​របស់​ស្តេច​អុក ដែល​នៅ​ស្រុក​បាសាន


នោះ​អ័ប៊ី‌ម៉្មា‌ឡិច ព្រម​ទាំង​ពួក​ទ័ព​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន លោក​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​១​លី​ទៅ ហើយ​បង្គាប់​ដល់​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ថា ចូរ​ឯង​រាល់​គ្នា​ប្រញាប់​នឹង​ធ្វើ​តាម​ដូច​ជា​អញ​ចុះ